អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > LG ​ចេញ​អេក្រង់​​ពត់ពែន​​ (flexible) បាន និង​ថ្លា​ប្រភេទ transparent OLED ​ធំ​ជាង​គេ​លើ​លោក​​ទំហំដល់ ៧៧អ៊ីញ

LG ​ចេញ​អេក្រង់​​ពត់ពែន​​ (flexible) បាន និង​ថ្លា​ប្រភេទ transparent OLED ​ធំ​ជាង​គេ​លើ​លោក​​ទំហំដល់ ៧៧អ៊ីញ

​ក្រុមហ៊ុន LG ​ថ្មីៗ​នេះ បាន​បង្ហាញ​ចេញ​កញ្ចក់​អេក្រង់​ទំនើប អាច​ពត់​បាន (flexible) ​ទំហំ​ធំ​បំផុត​លើ​លោក ប្រភេទ OLED ​និង​មាន​លក្ខណៈ​ថ្លា​មើល​ឆ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង។ អេក្រង់​ទំនើប​នេះ មាន​ទំហំ ៧៧អ៊ីញ​ អម​ដោយ​កម្រិត​បង្ហាញ​រូប Ultra HD ​ទំហំ 3820x2160x ​ហើយ​ថ្លា​កម្រិត ៤០% និង​មាន​កាំ (radios) ៨០មិល្លីម៉ែត្រ។

​នេះ​មាន​ន័យ​ថា អេក្រង់​អាច​ឱ្យ​គេ​រមូល​ចូល ទៅ​ជា​ទម្រង់​ស៊ីឡាំង​មួយ​បាន ឬ​ទៅ​ជា​រាង​ដូច​បំពង់​ ដោយ​មិន​ប៉ះពាល់​ដល់​គុណភាព​អេក្រង់​ឡើយ ដែល​វា​នឹង​ផ្ដល់​សក្ដានុពល​សម្រាប់​ការ​ប្រើ និង​គោលបំណង​ចែកចាយ​លើ​ទីផ្សារ។ បច្ចេកវិទ្យា​អេក្រង់​ពត់ពែន​បាន Flexible Display នេះ គឺ​ត្រូវ​បាន​បណ្ដា​ក្រុមហ៊ុន​អេឡិចត្រូនិក​ធំៗ​មួយ​ចំនួន​ចាប់អារម្មណ៍ ចង់​សាកល្បង​អភិវឌ្ឍ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ប៉ុន្តែ​វា​មិន​ទាន់​ត្រូវ​ផលិត​ចេញ​ជា​រូបរាង​ពិតប្រាកដ​នៅ​ឡើយ ដោយសារ​មាន​បញ្ហា​ទាក់ទង​នឹង​ការ​ចែកចាយ​អេឡិចត្រូនិក​ទៅ​ផ្គត់ផ្គង់​អេក្រង់។ ​

​LG ​អាច​ជា​ក្រុមហ៊ុន​មួយ កំពុង​ជម្នះ ដោយ​ព្យាយាម​ផលិត​អេក្រង់​ទំនើប អាច​ពត់​បាន ជាក់ស្ដែង​ទើប​បញ្ចេញ​គំរូ​បឋម​នៃ​អេក្រង់ Flexible ទំហំ​ធំ​ដល់ ៧៧អ៊ីញ ប្រភេទ OLED។ វា​មិន​មែន​ជា​លើក​ទីមួយ​នោះ​ទេ ដែល LG បង្ហាញ​គំរូ​អេក្រង់​ពត់​បាន គ្រាន់តែ​អេក្រង់​ថ្មី​នេះ កាន់តែ​ត្រូវ​បាន​ផលិត​ឱ្យ​មាន​ទំហំ​ធំ​ជាង​មុន ឬ​អាច​ហៅ​ថា ជា​អេក្រង់​ពត់​បាន ធំ​ជាង​គេ​លើ​លោក សម្រាប់​ពេល​បច្ចុប្បន្ន។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ២០១៤ LG ក៏​ធ្លាប់​បង្ហាញ​ចេញ​អេក្រង់​ពត់​បាន OLED ​រួច​មក​ហើយ
ដែល​វា​មាន​ទំហំ​ត្រឹម ១៨អ៊ីញ flexible OLED ​ប៉ុណ្ណោះ ជាមួយ​កាំ​ត្រឹម ៣០មិល្លីម៉ែត្រ។ លុះ​រយៈពេល ២ឆ្នាំ​ក្រោយ ក្រុមហ៊ុន​កូរ៉េ​នេះ ក៏​បាន​បន្ត​ផលិត​ចេញ​អេក្រង់​ថ្លា OLED ​ទំហំ ៥៥អ៊ីញ ជាមួយ​កម្រិត​ថ្លា ៤០%៕

 

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31