អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​Hacker អះអាង​​​លុកលុយ​ឃើញ​ Source Code របស់ Windows 10 ទំហំ​ដល់ 32TB និង​បាន​ទម្លាយ​ចែកគ្នា​​មើល​លើ​អនឡាញ

​Hacker អះអាង​​​លុកលុយ​ឃើញ​ Source Code របស់ Windows 10 ទំហំ​ដល់ 32TB និង​បាន​ទម្លាយ​ចែកគ្នា​​មើល​លើ​អនឡាញ

ថ្មីៗ​នេះ Hacker បាន​អះអាង​ថា ខ្លួន​មាន​សមត្ថភាព​អាច​វែក​មើល​កូដ នៃ​ប្រព័ន្ធ​សូហ្វ៊ែរ Windows 10 របស់ Microsoft បាន ហើយ​និង​បាន ទម្លាយ​ចេញ​នៅ​លើ​អនឡាញ​ថែមទៀត។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ដំបូង​ពី​គេហទំព័រ​អង់គ្លេស Register។

​ការ​ធ្វើ​ឱ្យ​បែក​ធ្លាយ​កូដ​សម្ងាត់​នេះ គឺ​មាន​ទំហំ​យ៉ាង​ធំ​រហូត​ដល់​ជាង 32 terabytes ដែល​រួម​មាន​ទាំង​ Source Code នៃ Windows 10 ​និង​កូដ​ដទៃ​ទៀត ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ការងារ​ផ្ទៃ​ក្នុង​នៅ Microsoft។ ហើយ​នេះ ក៏​មាន​ការ​អះអាង​ពី Microsoft ​ផ្ទាល់ ទៅ​លើ​ការ​បែកធ្លាយ​កូដ​សម្ងាត់​នេះ​ផង​ដែរ ដែល​ក្នុង​នោះ​មាន​កូដ​ពាក់ព័ន្ធ Windows 10 ​យ៉ាង​ច្រើន ត្រូវ​បាន​ប្រើ​សម្រាប់​ឱ្យ Hardware របស់​កុំព្យូទ័រ​ដំណើរការ រួម​ទាំង Driver របស់ built-in USB, Wi-Fi និង Bluetooth ជាដើម។

Hacker និង​អ្នក​ចេះដឹង​ផ្នែក​កូដ​ដទៃ​ទៀត ពេល​នេះ​ប្រហែល​មិន​ចោល​ភ្នែក​ទំនង​ពី​ការ​បែកធ្លាយ Source Code របស់ Microsoft ទេ ប្រហែល​ពួក​គេ ​ត្រង​យក​ប្រយោជន៍​ពី​ការ​បែកធ្លាយ​ Data ​នៃ​កូដ​សម្ងាត់​របស់ Microsoft តែ​វា​អាច​ជា​ការ​ខាត​បង់​យ៉ាង​ខ្លាំង​ដល់ Microsoft ទៅ​វិញ។ កូដ​ទាំង​នោះ បាន​ត្រូវ​ទម្លាយ​ចេញ​នៅ​លើ​វែបសាយ​ឈ្មោះ BetaArchive.com។

ក្រុមហ៊ុន Microsoft បាន​អះអាង​ចំពោះ​ការ​បែកធ្លាយ​កូដ​សម្ងាត់​របស់​ខ្លួន​ថា ពិត​មែន ហើយ​បាន​លើកឡើង​ថា វា​ជា​ការ​លេច​ចេញ​ពី Shared Source Initiative ជា​កម្មវិធី (program) មួយ​ដែល Microsoft ​ដំណើរការ​វា សម្រាប់​ចែកចាយ (share) Windows Source Code ​ទៅ​ឱ្យ​ក្រុមហ៊ុន​ជា​ដៃគូ​សហការ​ផលិត​កុំព្យូទ័រ ឱ្យ​ដំណើរការ Windows OS ស្រាប់ៗ (PC Manufacturers ) និង​ដៃគូ​ផ្សេង​ទៀត។ ការ​បែកធ្លាយ គឺ​មាន​ទាំង hardware code អំពី​ជំនាន់ Windows 10ខុសៗ​គ្នា ដែល​ដែល​ធ្លាប់​លេច​ចេញ​ក្រៅពី​ការិយាល័យ​របស់ Microsoft ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី Register៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ businessinsider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031