អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Galaxy Note FE ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ៧ ខែ​កក្កដា​ក្រោយ ជាមួយ​​​តម្លៃ $៦២០

Galaxy Note FE ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ៧ ខែ​កក្កដា​ក្រោយ ជាមួយ​​​តម្លៃ $៦២០

ខណៈ​ពេល​នេះ ហាក់​មាន​ព័ត៌មាន​លំអិត​អំពី​ថ្ងៃ​សម្ពោធ​លក់ Galaxy Note 7 ដែល​ត្រូវ​បាន​ជួសជុល​ឡើង​វិញ និង​ប្រើ​ឈ្មោះ​ថ្មី Galaxy Note FE ​ហើយ។ តាម​សេចក្ដីរាយការណ៍​ពី​គេហទំព័រ Yonhapnews បាន​ឱ្យ​ដឹង​ក្ដៅៗ​មក​ថា Note FE ​នេះ នឹង​មាន​លក់​លើ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​មុន គឺ​ចាប់ពី​ថ្ងៃ​ទី៧ ខែ​កក្កដា​ក្រោយ​នេះ។

ប្រភព​ព័ត៌មាន​ដដែល បាន​លើកឡើង​ទៀត​ថា Galaxy Note FE នឹង​មាន​លក់​ក្នុង​តម្លៃ​ ៧០០០០០វ៉ុន ឬ​ប្រហែល ៦២០ដុល្លារ​បើ​គិត​តាម​អត្រា​ប្ដូរប្រាក់​បច្ចុប្បន្ន។ តាម​ពិត ការ​បញ្ជាក់​តម្លៃ​ខាង​លើ​ចំពោះ ស្មាតហ្វូន​កូន​កាត់​ថេប្លេត Note FE គឺ ដូច​គ្នា​ទៅ​នឹង​របាយការណ៍​កន្លង​ទៅ​ដែរ ពោល​គឺ​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា​ខ្ទង់ ៦០០ដុល្លារ​ស្ដើង។

Galaxy Note FE ​គឺ​ជា​ជំនាន់​ក្រោយ ដែល​បាន​ជួសជុល​ទៅ​លើ​ម៉ូដែល Galaxy Note 7 ​ធ្លាប់​មាន​បញ្ហា​លើ​ថ្ម។ ដូច្នេះ​ថ្ម នៅ​លើ Note FE ត្រូវ​បាន​ជួសជុល ដោយ​ប្រើ​កម្លាំង​ថ្ម​តូច​ជាង ម៉ូដែល​ច្បង Note 7 របស់​វា។ ម៉ូដែល​ច្បង​នេះ ត្រូវ​បាន​ក្រុមហ៊ុន Samsung ប្រកាស​ប្រមូល​ចូល​រោងចក្រ​វិញ និង​លុប​ចោល​ចង្វាក់​ផលិតកម្ម បន្ទាប់​ពី​កើត​ករណី Note 7 ឆេះ​ផ្ទុះ និង​បាន​រក​ឃើញ​មូលហេតុ​គឺ​ដោយសារ​ថ្ម​ទូរស័ព្ទ។

ចំណែក Note FE ត្រូវ​បាន​ក្រុមហ៊ុន​យក​ចិត្ត​ទុកដាក់​ផលិត និង​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត ដើម្បី​ប្រាកដ​សុវត្ថិភាព​ជូន​អ្នក​ប្រើប្រាស់។ ស្មាតហ្វូន​កូន​កាត់​ថេប្លេត អាច​និយាយ​បាន​ថា ជា​ផេប្លេត​ទើប​ជា​របួស និង​កែ​មុខមាត់​ថ្មី​ដោយ​ប្រើ​ឈ្មោះ Note FE នេះ នឹង​មាន​លក់​លើ​ទីផ្សារ​កូរ៉េ​ជា​មុន​សិន ទើប​មាន​លក់​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជា​បន្ត តែ​ប្រហែល​មិន​ត្រូវ​នាំ​យក​ទៅ​ចែកចាយ​នៅ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​នោះ​ទេ។

ខណៈ​ពេល​ថ្មីៗ នេះ ក៏​មាន​ដំណឹង​ជុំវិញ Galaxy Note 8 ​ដែល​ជា​ត្រកូល Note ជំនាន់​ថ្មី​របស់ Samsung ផង​ដែរ។ វា​អាច​ត្រូវ​ក្រុមហ៊ុន សម្ពោធ​ចេញ​ក្នុង​ពេល​ណាមួយ នៅ​ខែ​សីហា ឬ​អាច​មាន​លក់​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ YonhapnewsTAS

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31