អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​នេះ​ណែ ..! រូបរាង Galaxy Note 8 ផ្លូវការ​ទើប​បែកធ្លាយ​ក្ដៅៗ ច្បាស់ ៩៩%

​នេះ​ណែ ..! រូបរាង Galaxy Note 8 ផ្លូវការ​ទើប​បែកធ្លាយ​ក្ដៅៗ ច្បាស់ ៩៩%

វា​ហាក់​ដូច​ជា​យើង​បាន​រូបថត​ផ្លូវការ​លើក​ដំបូង​នៃ​ទូរស័ព្ទ​ទំនើប Galaxy Note 8។ រូបភាព​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ​ដោយ​គណនី​ឈ្មោះ Evan Blass។ ក្រុមហ៊ុន Samsung នឹង​សម្ពោធ​ចេញ Galaxy Note 8 ផ្លូវការ​នៅ​ចុង​ខែ​សីហា​នេះ​ហើយ។ ក្រុមហ៊ុន​ត្រៀម​រៀបចំ​សន្និសីទ​កាសែត​សម្រាប់​ការ​បង្ហាញ​វត្តមាន​ផលិតផល​ថ្មី​ខ្លួន​នៅ​ថ្ងៃ ២៣ ខាង​មុខ។

Galaxy Note 8 ​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ចុង​ខែ​សីហា ឬ​ដើម​ខែ​កញ្ញា​ខាង​មុខ។ ស្មាតហ្វូន​កាន់​ថេប្លេត​នេះ នឹង​បង្ហាញ​ខ្លួន​ជាមួយ​ទំហំ​អេក្រង់ ៦,៣អ៊ីញ​កម្រិត QHD ឬ​ដល់ QHD+ ​ហើយ​នឹង​មាន​​បំពាក់​អង្គ​ប្រតិបត្តិ Processor ​ផ្សេង​គ្នា ពីរ​ជម្រើស ចេញ​លក់​ទៅតាម​ទីផ្សារ​កំណត់។ ទីផ្សារ​ខ្លះ នឹង​មាន​លក់​នូវ​ជម្រើស Qualcomm Snapdragons 835 ​ខណៈ​ទីផ្សារ​ផ្សេង​ទៀត​អាច​ប្រើ​ឈីប Samsung Exynos ហើយ​នឹង​មាន RAM ដល់ 6GB ដូច​គ្នា។

Note 8 នឹង​ចែក​ទំហំ​អង្គ​ចងចាំ​ដល់​ទៅ ៣​ជម្រើស​គឺ 64GB, 128GB និង​ម៉ូដែល Emperor Edition មាន​រហូត​ដល់ 256GB ។ Note 8 ​ថែមទាំង​នឹង​បំពាក់​កាមេរ៉ា​សមត្ថភាព​ខ្ពស់​ជាង​គេ​ផង​ដែរ ដោយ​ខាង​ក្រោយ​ជា​កាមេរ៉ា​ភ្លោះ មួយ​មាន​ទំហំ 13MP ​ប្រភេទ wide angle lens និង​មួយ​ទៀត​ទំហំ 12MP sensor ​មុខងារ​ជា telephoto lens ជាមួយ 3x optical zoom។

Galaxy Note 8 នឹង​ដំណើរការ​ប្រព័ន្ធ​សូហ្វ៊ែរ Android 7.1.1 Nougat ​នៅ​ពេល​បង្ហាញ​ខ្លួន។ ផេប្លេត​ថ្មី​នេះ ក៏​នឹង​អាច​ទទួល​បាន​កញ្ចប់​សូហ្វ៊ែរ​បច្ចុប្បន្នភាព​ថ្មី Android O ​នៅ​ឆាប់ៗ​ខាង​មុខ​ផង​ដែរ៕

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Evan Blass

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728