អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Hacker ថា​បាន​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​ (decrypted) ​លើ​បន្ទះ​ Security Chip ក្នុង​ទូរស័ព្ទ iPhone បាន​ ! តែ Apple មិន​ព្រួយទេ ..

Hacker ថា​បាន​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​ (decrypted) ​លើ​បន្ទះ​ Security Chip ក្នុង​ទូរស័ព្ទ iPhone បាន​ ! តែ Apple មិន​ព្រួយទេ ..

ដើម្បី​ផ្ដល់​សុវត្ថិភាព​ក្នុង Touch ID ចាប់ពី​ជំនាន់ iPhone 5s ​ឡើង​មក ក្រុមហ៊ុន Apple ​បាន​បញ្ចូល​បច្ចេកវិទ្យា​មួយ​ដែល​មាន​ឈ្មោះ​ថា Secure Enclave Processor (ឬ SEP)។ វា​ជា​បណ្ដុំ hardware ​ដែល​មាន​ចាប់ពី iPhone 5s ឡើង​ទៅ ប្រើប្រាស់​ដើម្បី​ធ្វើ​ឱ្យ​ទិន្នន័យ​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ភាព​ជា​ឯកជន (គិត​ទៅ​លើ Password, Fingerprint និង​អ្វីៗ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការ cryptography) ដែល​មាន​នៅ​ក្នុង កូន​ឈីប coprocessor ​ដ៏​តូច។

​ហើយ​មក​ដល់​ពេល​នេះ SEP ​នៅ​តែ​ជា​ប្រអប់​ខ្មៅ (black box) មួយ​យ៉ាង​ស្អាត​បិទ​ជិត ដោយ firmware ​ធ្វើ encrypted។ វា​មាន​ស្រទាប់ layer ​សុវត្ថិភាព​មួយ ប៉ុន្តែ​ឥឡូវ​នេះ ត្រូវ​បាន​ហែក (compromise) ​ដោយ​បាន​បង្ហាញ​ចេញ​ជា​សាធារណៈ អំពី​ការ​ decryption ​ដោយ hacker ម្នាក់ ឈ្មោះ xerub នៅ​លើ GitHub។

​វា​ពិត​ជា​ដំណឹង​គួរ​ភ្ញាក់ផ្អើល​មួយ​សម្រាប់ អ្នក​ប្រើ iPhone ឬ​ឧបករណ៍ iDevice ទាំង​ឡាយ។ ទោះជា​យ៉ាងណា ប្រភព​ព័ត៌មាន​ពី TechRepublic បាន​អះអាង​ថា ទិន្នន័យ​របស់​អ្នក​ប្រើ​ដែល​គ្រប់គ្រង​ដោយ SEPនៅ​តែ​មាន​សុវត្ថិភាព​ដដែល ពុំ​មាន​បែក​ធ្លាយ​ចេញ​នោះ​ឡើយ។ តាម​ពិត ក៏​មាន​ការ​អះអាង​ផ្សេង​ថា ឥឡូវ​វា​អាច​ត្រូវ hacker ជ្រៀត​ចូល ហើយ firmware ​កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព ហើយ​អាច​ត្រូវ​ជួសជុល​ចន្លោះ​ប្រហោង​បាន​ទាន់​ពេល មុន​ពេល​ត្រូវ​ទម្លាយ​ចេញ​ដោយ malicious third party។

ទោះជា​យ៉ាងណា Apple ហាក់​មិន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ​ទេ ខណៈ​បុគ្គលិក​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​របស់ Apple បាន​ប្រាប់​ទៅ​គេហទំព័រ TechRepublic ​ដោយ​អះអាង​ថា ក្រុមហ៊ុន​គ្មាន​គម្រោង​ធ្វើ​អ្វី​ជុំវិញ ឬ​ជួសជុល​បញ្ហា​ដែល​គេ​លើកឡើង ពាក់ព័ន្ធ firmware របស់ SEP នោះ​ទេ ព្រោះ​ក្រុមហ៊ុន​មាន​ការ​ជឿជាក់​នឹង​ប្រព័ន្ធ​សុវត្ថិភាព​ខ្លួន៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖  phonearena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930