អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > LG ​បង្កើត​ប្រវត្តិសាស្ត្រ​ផលិត​កុំព្យូទ័រ​យួរ​ដៃ MacBook ​ភ្លោះ​ថែម​​ពណ៌​ទឹកមាស​ដូច​គ្នា​​ទៀត!

LG ​បង្កើត​ប្រវត្តិសាស្ត្រ​ផលិត​កុំព្យូទ័រ​យួរ​ដៃ MacBook ​ភ្លោះ​ថែម​​ពណ៌​ទឹកមាស​ដូច​គ្នា​​ទៀត!

ប្រ​ភព៖​​ theverge

MacBook ​ស៊េរី​ថ្មី​របស់ Apple ​គឺ​មាន​រាង​ស្លីម ស្ដើង ស្រាល ​ពិសេស​គឺ​ត្រូវ​បាន​ក្រុមហ៊ុន​បន្ថែម​ពណ៌​មាស​លើ​រូបរាង​ខាង​ក្រៅ រឹតតែ​ទាក់ទាញ។ ក៏ប៉ុន្តែ​កុំព្យូទ័រ​ស្ដើង​របស់ Apple ​នេះ​ប្រហែល​មិន​អាច​បំពេញ​តម្រូវ​ចិត្ត​របស់​មនុស្ស​គ្រប់​រូប​នោះ​ទេ។ ប្រសិន​បើ​លោក​អ្នក​ចង់​បាន​អេក្រង់​ធំ​ជាង​នេះ ប៉ុន្តែ នៅ​តែ​ចង់​បាន​ការ​រចនា​ស្អាត​បែប​នេះ​ដដែល នោះ​លោក​អ្នក​សាក​ក្រឡេក​មក​មើល​កុំព្យូទ័រ​យួរដៃ​របស់ LG ​នេះ​ទៅ​មើល។

កុំព្យូទ័រ​ថ្មី​របស់​ក្រុមហ៊ុន​កូរ៉េ​នេះ មាន​ឈ្មោះ Gram 15 ​បាន​ភ្ជាប់​មក​ជាមួយ​អេក្រង់ ១៥អ៊ីញ ​មាន​កម្រាស់​ស្ដើង​ត្រឹមតែ ០,៦អ៊ីញ ឬ​ប្រហែល ១៥មិល្លីម៉ែត្រ និង​មាន​ទម្ងន់ ២,១៦ផោន ឬ​ប្រហែល ០,៩៧គីឡូក្រាម។ ទម្ងន់​នេះ​ស្រាល​គ្រប់គ្រាន់​សម្រាប់ LG ​ហ៊ាន​អះអាង​ថា Gram 15 គឺ​ជា Laptop ​ស្ដើង​បំផុត។ មិន​ត្រឹមតែ​ការ​រចនា​រូបរាង​ស្រដៀង MacBook ថ្មី​នោះ​ទេ Gram 15 ​ថែមទាំង​​មាន​ពណ៌​មាស​ផង​ដែរ។

អេក្រង់ Laptop ​ថ្មី​នេះ ប្រភេទ IPS ​កម្រិត 1080p ​ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ​មិន​មែន OS X ​ដូច​នៅ​លើ New MacBook។ ចំណុច​ដូច​គ្នា​មួយ​គឺ Gram 15 ​នេះ​មាន​រន្ធ USB Type-C ​ប៉ុន្តែ​ក៏​មាន​រន្ធ HDMI, USB 3.0, microUSB និង​រន្ធ microSD។ ឡេបថប​នេះ ត្រូវ​បាន​បំពាក់​អង្គ​ប្រតិបត្តិ​ជំនាន់​ទី៦ របស់ Intel ​ប្រភេទ Core i5 ឬ Core i7 ​ហើយ LG អះអាង​ថា ថ្ម​របស់​កុំព្យូទ័រ​នេះ​អាច​កាន់​បាន​រយៈពេល ៧ម៉ោង។ ក្រុមហ៊ុន LG ​ពុំ​ទាន់​បាន​បញ្ជាក់​អំពី​តម្លៃ និង​កាលបរិច្ឆេទ​នឹង​ចេញ​លក់ កុំព្យូទ័រ​ស្ដើង Gram 15 នេះ​នៅ​ឡើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ

ជួបជាមួយវាគ្មិន ៦រូប កម្មវិធីមហោស្រពកវីនិពន្ធកម្ពុជា ថ្ងៃ​ទី​១៤ មករា​

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031