អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Note 8 ​ម៉ូដែល 256GB ត្រូវ​បាន​អះអាងយ៉ាង​​ច្បាស់​ ក្នុង​ក្រដាស​ប្រូមូសិន​របស់ Samsung មុន​ប្រកាស​ផ្លូវការ​ម៉ោង ១០យប់​នេះ​

Note 8 ​ម៉ូដែល 256GB ត្រូវ​បាន​អះអាងយ៉ាង​​ច្បាស់​ ក្នុង​ក្រដាស​ប្រូមូសិន​របស់ Samsung មុន​ប្រកាស​ផ្លូវការ​ម៉ោង ១០យប់​នេះ​

យើង​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​ខុសៗ​គ្នា​អំពី Galaxy Note 8 ​ជាច្រើន​កន្លង​មក។ ហើយ​មាន​ចចាមអារ៉ាម​មួយ​បាន​លើកឡើង​ថា ស្មាតហ្វូន​កូន​កាត់​ថេប្លេត​ថ្មី​នេះ នឹង​មាន​អង្គ​ចងចាំ ៣ជម្រើស​គឺ 64GB, 128GB និង 256GB។ ​ហើយ​ឥឡូវ​នេះ ម៉ូដែល 256GB ​ហាក់​ត្រូវ​បាន​អះអាង​ចេញ ​នៅ​លើ​ក្រដាស​ផ្សព្វផ្សាយ​ផលិតផល Samsung ​ជា​ភាសា​កូរ៉េ (រូប​ខាង​ក្រោម)។

Galaxy Note 8 មាន​សេចក្ដី​រាយការណ៍​មក​ថា ​នឹង​បង្ហាញ​ខ្លួន​អម​ដោយ​អេក្រង់ ៦,៣អ៊ីញ​កម្រិត Quad HD+ ​កម្រិត 2960x1440px។ ផេប្លេត​ថ្មី​នេះ នឹង​បំពាក់​ឈីប Snapdragon 835 ​ហើយ​ក៏​មាន​ជម្រើស​ម៉ូដែល​ប្រើ​ឈីប Samsung Exynos 8995 ​សម្រាប់​តម្រូវ​ទីផ្សារ​ខុសៗ​គ្នា ដែល​នឹង​មាន RAM ទំហំ 6GB។

​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ Note 8 រួម​មាន៖ កាមេរ៉ា​ក្រោយ​ភ្លោះ (dual camera) ទំហំ 12MP ​ហើយ​កាមេរ៉ា​មុខ​ទំហំ 8MP។ Samsung នឹង​ប្រកាស​ចេញ Galaxy Note 8 នៅ​ម៉ោង ៨ព្រឹក (ម៉ោង​ក្នុង​តំបន់​ប៉ាស៊ីហ្វិក) ត្រូវ​នឹង​ម៉ោង ១០យប់ (ម៉ោង​នៅ​កម្ពុជា)។ យើង​នឹង​ធ្វើការ​ចុះផ្សាយ​ព័ត៌មាន​ពិស្ដារ​ជុំវិញ​ព្រឹត្តិការណ៍ Samsung នៅ​យប់​នេះ៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Techtastic

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031