អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ស្ងាត់ៗ Samsung បញ្ចេញ​ស្មាតហ្វូន​ត្រកូល J ស៊េរី​ថ្មី​ គឺ J7+ ភ្ជាប់​កាមេរ៉ា​ភ្លោះ​ RAM 4GB​ បើក​ឆាក​លក់​នៅ​ថៃ​​តម្លៃ $៣៩០

ស្ងាត់ៗ Samsung បញ្ចេញ​ស្មាតហ្វូន​ត្រកូល J ស៊េរី​ថ្មី​ គឺ J7+ ភ្ជាប់​កាមេរ៉ា​ភ្លោះ​ RAM 4GB​ បើក​ឆាក​លក់​នៅ​ថៃ​​តម្លៃ $៣៩០

​ក្រុមហ៊ុន Samsung ថ្មីៗ​នេះ​ទើប​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ ​ម៉ូដែល Galaxy J7+។ J7 Plus ​ភ្ជាប់​ដោយ​អេក្រង់​ទំហំ ៥,៥អ៊ីញ​កម្រិត Full HD 1920x1080px។ ស្មាតហ្វូន​ថ្មី​នេះ ប្រើ​បន្ទះ​ឈីប MediaTek Helio P20 ​និង​មាន RAM 4GB ​អង្គ​ចងចាំ​ទំហំ 32GB។

ប្រសិន​អ្នក​ត្រូវការ​មេម៉ូរី​ធំ​ជាង​នេះ គឺ​អាច​ប្រើ​កាត microSD ​ដល់ 256GB បាន។ សមាជិក​ត្រកូល J ថ្មី​នេះ បំពាក់​កាមេរ៉ា​សមត្ថភាព​ខ្ពស់ ទាំង​ខាង​ក្រោយ និង​ខាង​មុខ ហើយ​កាមេរ៉ា​ក្រោយ​ជា​កាមេរ៉ា​ភ្លោះ ដែល​មួយ​ទំហំ 13MP sensor និង​មួយ​ទៀត​ទំហំ 5MP sensor។ រីឯ​កាមេរ៉ា​មុខ​វិញ​ទំហំ 16MP ​សម្រាប់​ថត​វីដេអូ និង​រូប selfie បាន​ច្បាស់​ល្អ​ផង​ដែរ។

Galaxy J7+ ​មាន​កម្លាំង​ថ្ម 3000mAh ​ហើយ​នឹង​មាន​ជម្រើស​ពណ៌​ដូច​ជា ខ្មៅ មាស និង​ពណ៌​ផ្កាឈូក។ ស្មាតហ្វូន​នេះ​នឹង​មាន​លក់​រាយ​នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ ក្នុង​តម្លៃ​ប្រហែល ៣៩០ដុល្លារ​អាមេរិក ខណៈ​កាលបរិច្ឆេទ​នឹង​មាន​លក់​លើ​ទីផ្សារ​ដទៃ​នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​នៅ​ឡើយ៕

 

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ SamsungGSM Arena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​សិស្ស​មហាវិទ្យាល័យ​ គួរ​​​​​​​ឆ្លៀតពេល​​ប្រើ​​​គេហទំព័រ​​​៩​​​​​នេះ​​ឲ្យ​បាន​ច្រើន​ តាម​តែ​អាច​ធ្វើ​បាន

កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​លើ​ផលិតផល​ ​គេ​សរសេរ​ប៉ុន្មាន​របៀប? ចេះ​មើលហើយឬនៅ? ​

លោក​ ​​ស្ទីវ ចបស៍​ (​Steve Jobs)​៖ ជីវិត​ខ្លី​ណាស់​ ​​សូម​កុំ​រស់​នៅ​ក្នុង​ជីវិត​អ្នក​ដទៃ!

កម្មវិធី​ (app) ទាំង៧ នេះ​អាច​ជួយ​លោក​អ្នក​ឱ្យ​រក​ប្រាក់​ចំណូល​បន្ថែម​បាន!

អត្ថបទពាណិជ្ជកម្ម​

«គន្លឹះ​​សរសេរ​​ផែនការ​អាជីវកម្ម​» និង «តិចនិក​ប្រើ​ Facebook ពង្រឹង​ម៉ាកយីហោ + ជំរុញ​ការលក់» ទឹកដី​កំពង់ចាម

អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះត្រូវបានចុះក្នុងបញ្ជីជម្រើសដំបូងនៃពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Property Guru

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728