អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Lenovo Yoga 920 ​ឡេបថប​​​បត់​បាន ៣៦០ដឺក្រេ អេក្រង់ 4K touchscreen, CPU Core i7 ជំនាន់ 8th, RAM 16GB ថ្ម​កាន់​ ១៥ម៉ោង

Lenovo Yoga 920 ​ឡេបថប​​​បត់​បាន ៣៦០ដឺក្រេ អេក្រង់ 4K touchscreen, CPU Core i7 ជំនាន់ 8th, RAM 16GB ថ្ម​កាន់​ ១៥ម៉ោង

Lenovo ​ក៏​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិព័រណ៍ IFA ឆ្នាំ២០១៧ នេះ​ដែរ។ ខែ​កញ្ញា​នេះ ជា​ពេលវេលា​ដ៏​រំភើប និង​ទាក់ទាញ​សាធារណជន​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​មក​លើ​ផលិតផល​ថ្មីៗ​ទាំង​កុំព្យូទ័រ និង​ស្មាតហ្វូន​ស៊េរី​ថ្មីៗ និង​ទំនើបៗ។ ក្នុង​នោះ Lenovo បាន​ដាក់​បង្ហាញ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី ម៉ូដែល Yoga 920 ដ៏​ទំនើប​ផង​ដែរ។ Yoga 920 ​មាន​អេក្រង់​ទំហំ ១៣,៩អ៊ីញ​អេក្រង់ 4K display ​ហើយ​បំពាក់​ដោយ​បន្ទះ​ឈីប​ជំនាន់​ចុងក្រោយ​របស់ Intel គឺ 4-core Intel Core i7 ជំនាន់​ទី៨។

ក្រឡេក​មើល​រូបរាង​ឌីហ្សាញ​លើ Yoga 920 គឺ​ពិត​ជា​ពិសេស ស្ដើង ទាន់សម័យ ព្រម​ទាំង​អាច​ឱ្យ​គេ​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​ថេប្លេត​បាន​ថែមទៀត ដោយសារ​វា​ត្រូវ​បាន​រចនា​ភ្ជាប់​ដោយ​អេក្រង់​អាច​បត់​បាន​មុំ ៣៦០ដឺក្រេ​បាន។ Yoga 920 មាន​កម្រាស់​ត្រឹម ១៣,៩៥មម​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ ជា​លក្ខណៈ​សម្បត្តិ​លំអិត​មាន​នៅ​លើ Yoga 920៖

Yoga 920 ជា​Laptop ​ប្រើ touchscreen ​អេក្រង់​ទំហំ ១៣,៩អ៊ីញ មាន​គែម​អេក្រង់​បញ្ឈរ​ស្ដើង​ត្រឹម ៥មម។ អេក្រង់ IPS touchscreen ​អាច​បត់​បាន​ក្នុង​មុំ ៣៦០ដឹក្រេ ងាយស្រួល​ប្រើ​ក្នុង​ទម្រង់​ថេប្លេត​បាន​ផង​ដែរ។ តួ​របស់​វា​ផលិត​ពី​អាលុយមីញ៉ូម គុណភាព​ខ្ពស់។ វា​ក៏​បាន​ភ្ជាប់​មក​ជាមួយ​ប៊ិច Lenovo Active Pen 2 ដែល​អាច​ប្រើ​សម្រាប់​ការងារ​សិល្បៈ​គំនូរ​បាន​ងាយស្រួល។ អេក្រង់​ Yoga 920 មាន​កម្រិត 1080 ​មាន​កម្លាំង​ថ្ម​ប្រើ​បាន​រយៈពេល ១០,៨ម៉ោង ទៅ ១៥,៥ម៉ោង ហើយ​មាន​ទម្ងន់ ១,៣៧គីឡូក្រាម៕

 

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖  ubergizmo, lenovo

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930