អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > រំពឹង​អ្វី​ខ្លះ នឹង​បង្ហាញ​​​ក្នុង​ព្រឹត្តិការណ៍​វែកមុខ iPhone 8 ​របស់ Apple ថ្ងៃ​១២ កញ្ញា​ខាង​មុខ ?

រំពឹង​អ្វី​ខ្លះ នឹង​បង្ហាញ​​​ក្នុង​ព្រឹត្តិការណ៍​វែកមុខ iPhone 8 ​របស់ Apple ថ្ងៃ​១២ កញ្ញា​ខាង​មុខ ?

ជា​ពេលវេលា​មួយ​កាន់តែ​ខិត​ជិត​ដល់​ព្រឹត្តិការណ៍​ប្រកាស iPhone ថ្មី​របស់ Apple ហើយ ដែល​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ធំ សម្រាប់​អបអរ​ខួប​ទី១០ នៃ​ទូរស័ព្ទ​ម៉ាក iPhone ​គិត​មក​ត្រឹម​ដើម​ឆ្នាំ២០១៧ នេះ។ ទន្ទឹម​នោះ ក៏​មាន​ចចាមអារ៉ាម​ចេញ​ព្រោងព្រាត​ទៅ​នឹង​លក្ខណៈ​សម្បត្តិ មុខងារ បច្ចេកវិទ្យា​ថ្មីៗ ពិសេស​គឺ​រចនាបថ​ឌីហ្សាញ​តែម្ដង ដែល iPhone 8 ​ត្រូវ​គេ​អះអាង​ថា នឹង​ប្រើ​អេក្រង់ OLED ​មាន​គែម​ស្ដើង។ ខាង​ក្រោម​នេះ ជា​ផលិតផល​ថ្មីៗ​ដែល​គេ​រំពឹង​នឹង​ត្រូវ​វែក​មុខ​ក្នុង​ព្រឹត្តិការណ៍ ១២ កញ្ញា ខាង​ស្អែក៖

iPhone 10th anniversary edition
ឆ្នាំ​នេះ នឹង​ពិសេស​ជាង​ឆ្នាំ​មុនៗ ដោយសារ​អបអរ​គម្រប់​ខួប ១០ឆ្នាំ​នៃ​ទូរស័ព្ទ​ម៉ាក iPhone ​ដូច្នេះ Apple ​អាច​ផលិត​បម្រុង​លើស​មួយ​ម៉ូដែល អាច​ជា iPhone 8 មាន​ការ​ឌីហ្សាញ​ស្អាត​ប្លែក​តែម្ដង។ មាន​ន័យ​ថា ក្រៅពី​ទាយាទ​ជំនាន់​បន្ទាប់​ពី iPhone 7/ 7Plus ​គឺ iPhone 7s/ 7s Plus ហើយ​នោះ Apple ថែមទាំង​សម្ពោធ​ iPhone 8 ​ផង​ដែរ គឺ​ជា​ជំនាន់ edition ពិសេស​។

ស្មាតហ្វូន​កំពូល​មួយ​នេះ ត្រូវ​គេ​រំពឹង​នឹង បំពាក់​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ ចំណែក​ប៊ូតុង Home ​នឹង​ត្រូវ​បាត់​ចេញ មាន​ន័យ​ថា Touch ID ​ក៏​ទំនង​បាត់​ចេញ​ដូច​គ្នា ដោយ​ជំនួស​មក​វិញ​នូវ​ប្រព័ន្ធ​សម្គាល់​ផ្ទៃ​មុខ 3D facial recognition system ដែល​នឹង​បញ្ចូល​ជាមួយ​កាមេរ៉ា​មុខ។ សារព័ត៌មាន Bloomberg ជឿ​ថា វា​នឹង​ត្រូវ​បាន​ប្រើ​ទាំង​ដោះ​សោរ​ទូរស័ព្ទ និង​ប្រើ​ក្នុង​ការ​បង់ប្រាក់​ជាមួយ Apple Pay។ ទន្ទឹម​នោះ រំពឹង​ទៀត​ថា iPhone 8 អាច​មាន​មុខងារ​សាក​ថ្ម Wireless ​ដោយ​មាន​ការ​ឌីហ្សាញ​ក្រាល​ដោយ​កញ្ចក់​នៅ​ផ្នែក​ក្រោយ ដើម្បី​គាំទ្រ​មុខងារ​នេះ។

តាម​សេចក្ដី​រាយការណ៍​ជាច្រើន សុទ្ធតែ​អះអាង​ថា iPhone 8 ទំនង​មាន​តម្លៃ​ថ្លៃ​ជាង iPhone ជំនាន់​មុនៗ ពោល​គឺ​ចាប់​ពី ១០០០ដុល្លារ​ឡើង​ទៅ បើ​ទំហំ​អង្គ​ចងចាំ​ចាប់ពី 64GB/256GB និង​រហូត​ដល់ 512GB។

iPhone 7s / 7s Plus

ប្រសិន​បើ​អ្នក​មិន​ទាន់​ត្រៀមខ្លួន​រួច​ស្រេច ក្នុង​ការ​ទទួល​យក iPhone 8 ​ដ៏​ទំនើប តែ​តម្លៃ​កប់​ពពក​នោះ អ្នក​ក៏​អាច​ចាំ​អ៊ុត​មើល iPhone 7s និង 7s Plus សិន​ដែរ។ វា​ជា​ទម្លាប់​របស់ Apple ដែល​ចេញ​ iPhone ស៊េរី​ថ្មី​មួយ​ ដោយ​ប្រើ​អក្សរ S ពី​ក្រោយ បញ្ជាក់​អំពី​កំណែប្រែ​ថ្មី​ទៅ​មុខ។ សម្រាប់​លក្ខណៈ​សម្បត្តិ ជុំវិញ​ស្មាតហ្វូន​ទាំង​ពីរ​វិញ ហាក់​មិន​មាន​ច្រើន​ឡើយ តែ​យ៉ាងណា គេ​រំពឹង​ថា យ៉ាងហោច​ក៏​ទំនើប​ជាង សមត្ថភាព​ខ្លាំង​ជាង iPhone 7 និង iPhone 7 Plus បច្ចុប្បន្ន​ដែរ។

Apple Watch

របាយការណ៍​កន្លង​ទៅ​បាន​លើកឡើង​ពី​មុខងារ​ប្រព័ន្ធ​បណ្ដាញ LTE នៅ​លើ​នាឡិកា​ឆ្លាតវៃ​ជំនាន់​ថ្មី​នេះ។ Apple Watch 3 ត្រូវ​អ្នក​វិភាគ​ Kuo នៅ​ស្ថាប័ន KGI ​លើកឡើង​ថា នឹង​មាន​ទំហំ 38mm និង 42mm ​ហើយ​នឹង​ដំណើរការ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈីប​ថ្មី និង​មាន​ថ្ម​កាន់​បាន​យូរ​ជាង​មុន។

Apple TV

បើ​តាម​ប្រភព​ព័ត៌មាន Bloombergឱ្យ​ដឹង​ថា ឆ្នាំ​នេះ Apple អាច​ត្រៀម​ចេញ​ទូរទស្សន៍ Apple TV set-top box ​កម្រិត HDR និង​ទូរទស្សន៍​កម្រិត 4K។ លើស​ពី​នេះ iTunes Store ​នឹង​រួចរាល់​សម្រាប់​ការ​បញ្ចូល​មាតិកា​វីដេអូ 4K ដើម្បី​អាច​ទស្សនា​វីដេអូ​សំបូរបែប​នៅ​លើ​នោះ។

HomePod
​នៅ​ព្រឹត្តិការណ៍ WWDC ក្រុមហ៊ុន Apple បាន​ណែនាំ​ HomePod រួច​មក​ហើយ ដែល​វា​ជា ឧបករណ៍​បំពង​សំឡេង​ទំនើប​មាន​ភ្ជាប់​មុខងារ Siri ជា​ជំនួយ​ការ​សំឡេង ដែល​នឹង​មាន​លក់​តម្លៃ ៣៥០ដុល្លារ។ ប៉ុន្តែ​សប្ដាហ៍​ក្រោយ គេ​រំពឹង​ថា វា​ក៏​នឹង​ត្រូវ​នាំ​យក​ទៅ​ធ្វើ​បទបង្ហាញ​ស៊ី​ជម្រៅ​ផង​ដែរ។

iOS 11/ macOS High Sierra / WatchOS 4 ត្រូវ​ប្រកាស​ពេលវេលា​ដែល​អាច​ដំឡើង​ប្រើ​បាន

មិន​ភ្លេច​ទេ​នូវ​ប្រព័ន្ធ​សូហ្វ៊ែរ​សំខាន់​ទាំង ៣ នេះ ដែល​ក៏​ជា​ចំណុច​ស្នូល​ឱ្យ ផលិតផល iDevice និង​ផលិតផល Apple ទាំងអស់​អាច​ដំណើរការ​បាន។ iOS 11/ macOS High Sierra / WatchOS 4 នឹង​ត្រូវ Apple ​ប្រកាស​កាលបរិច្ឆេទ​ ដែល​ឧបករណ៍​អាច​អាប់ដេត​ប្រើ​នូវ​ជំនាន់​ផ្លូវការ​បាន ឬ​ដាក់​ឱ្យ​ប្រើ​ចាប់ពី​ថ្ងៃ​១២ កញ្ញា​តែម្ដង៕

 

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ engadget

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930