អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ស្មាតហ្វូន​គែម​អេក្រង់​ស្ដើង​ទី២ Mi Mix 2 របស់ Xiaomi ចេញ​ផ្លូវការ​ ៥,៩៩អ៊ីញុ, Snapdragon 835, RAM 6GB/8GB តម្លៃ​តែ …

ស្មាតហ្វូន​គែម​អេក្រង់​ស្ដើង​ទី២ Mi Mix 2 របស់ Xiaomi ចេញ​ផ្លូវការ​ ៥,៩៩អ៊ីញុ, Snapdragon 835, RAM 6GB/8GB តម្លៃ​តែ …

Xiaomi បាន​បញ្ចេញ Mi Mix ​ជំនាន់​ដំបូង​កាលពី​ឆ្នាំ​ទៅ ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ដោយ​វា​ជា​ស្មាតហ្វូន​ទំនើប ឌីហ្សាញ​ប្លែក គែម​អេក្រង់​ស្ដើង។ ចំណែក​ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​បន្ត​ផលិត​ចេញ Mi Mix 2 ​ថែមទៀត ដែល​ទទួល​បាន​ការ​កែលំអ​លក្ខណៈ​សម្បត្តិ​រឹតតែ​ខ្ពស់​ជាង​មុន។ Mi Mix 2 ​ភ្ជាប់​អេក្រង់ ៥,៩៩អ៊ីញ តូច​ជា​ Mix Mix ​ជំនាន់​មុន​ដែល​មាន ៦,៤៤អ៊ីញ។

​អេក្រង់ Mix 2 មាន​កម្រិត resolution ទំហំ 2160x1080px ហើយ​ប្រើ​បន្ទះ​ឈីប Qulacomm Snapdragon 835 ​និង​មាន RAM 6GB ​អម​ដោយ​មេម៉ូរី​ ៣ជម្រើស​គឺ 64GG/128GB និង 256GB។ ​ពិសេស​នោះ Mi Mix 2 ​ក៏​នៅ​មាន​ជំនាន់​ពិសេស Ceramic Edition ​ផង​ដែរ ​ដែល​ភ្ជាប់ RAM រហូត​ដល់ 8GB ហើយ​មាន​អង្គ​ចងចាំ 128GB។

ស្មាតហ្វូន​គែម​អេក្រង់​ស្ដើង​ជំនាន់​ថ្មី​របស់ Xiaomi ​ខាង​លើ មាន​កម្លាំង​ថ្ម 3400mAh ​ហើយ​ស្រោប​ដោយ​ទម្រង់​សូហ្វ៊ែរ MIUI 9 ​ស្តង់ដារ Android Nougat។ Xiaomi Mi Mix 2 ​មាន​កាមេរ៉ា​មុខ 5MP ​និង​កាមេរ៉ា​ក្រោយ​ទំហំ 12MP។ ស្មាតហ្វូន​នេះ មាន​ប្រព័ន្ធ​បណ្ដាញ 4G LTE, WiFi និង Bluetooth 5.0 ហើយ​នឹង​មាន​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី១៥ កញ្ញា​នេះ ​តម្លៃ​ចាប់ពី ៥០០ដុល្លារ​អាមេរិក៕

 

​ប្រែ​សម្រល៖ រឹទ្ធិរាជ
ប្រភព៖ TNW

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31