អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > មាន​ដំណឹង​ពី 3310 ថ្មី​ស៊េរី​ឆ្នាំ២០១៨ ​របស់ Nokia ​នឹង​បំពាក់​ប្រព័ន្ធ​ LTE version អាច​ត្រូវ​វែកមុខ​ឆាប់ៗ

មាន​ដំណឹង​ពី 3310 ថ្មី​ស៊េរី​ឆ្នាំ២០១៨ ​របស់ Nokia ​នឹង​បំពាក់​ប្រព័ន្ធ​ LTE version អាច​ត្រូវ​វែកមុខ​ឆាប់ៗ

នៅ​ពេល​ដែល 3310 ​បាន​ចាប់ផ្ដើម​សករាជ​របស់​ខ្លួន​កាលពី​ដើម​ឆ្នាំ២០១៧ កន្លង​ទៅ​ ទូរស័ព្ទ​ម៉ាក​ល្បី​ត​មក​តាំង​ពី​អតីតកាល​នេះ ត្រូវ​បាន​ផលិត​ជា​ម៉ូដែល​បំពាក់​ប្រព័ន្ធ​បណ្ដាញ​ត្រឹម 2G ​ប៉ុណ្ណោះ។ បន្ទាប់​មក នៅ​ក្នុង​ខែ​កញ្ញា​វា​ក៏​ត្រូវ​បាន​ផលិត​ចេញ​ម៉ូដែល​មាន 3G ​រឹតតែ​ទំនើប​ជាង​មុន។ ចំណែក​ពេល​នេះ​វិញ វា​ហាក់​ដូច​ជា នឹង​មាន​កំណែប្រែ​ថ្មី​មួយ​ទៀត​នៃ Nokia 3310 ​ដែល​លើក​នេះ នឹង​គាំទ្រ​ដល់​ប្រព័ន្ធ LTE។

​យោងតាម​ការ​ចុះ​ផ្សាយ​របស់ TENAA ដែល​បង្ហាញ​ដោយ Phone Radar ឱ្យ​ដឹង​ថា ទូរស័ព្ទ 3310 ស៊េរី​ថ្មី​ឆ្នាំ២០១៨ ពេល​នេះ​បាន​ឆ្លង​កាត់​ការ​ទទួល​ស្គាល់​ពី គណៈកម្មការ​សហព័ន្ធ​ទំនាក់ទំនង FCC ​ហើយ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ ទូរស័ព្ទ​គាំទ្រ​ប្រព័ន្ធ TD-LTE និង TD-SCDMA ​ដែល​ទាំង​ពីរ​នេះ គឺ​ជា wireless bands ​ដ៏​ពេញ​និយម​បំផុត​របស់​ប្រទេស។

Nokia 3310 ​ថ្មី​ថែមទាំង​ត្រូវ​គេ​រំពឹង​ទៀត​ថា នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Yun OS ​របស់ Alibaba ​ដែល​មិន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​ថា ជំនាន់ 3G ក៏​ត្រូវ​បាន​កែប្រែ OS ខុស​គ្នា​ពី​ជំនាន់ 2G ផង​ដែរ ទោះបី​រូបរាង​របស់​វា មើល​ទៅ​ដូច​គ្នា​បេះបិទ​ក៏​ដោយ៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ theverge

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031