អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Sony បង្ហាញ​សុនក​យន្ត​​ថ្មី Aibo ​នៅ​​ពិព័រណ៍ CES 2018 ត្រៀម​ចេញ​លក់​​សប្ដាហ៍​ក្រោយក្នុង​តម្លៃ​ $១៨០០

Sony បង្ហាញ​សុនក​យន្ត​​ថ្មី Aibo ​នៅ​​ពិព័រណ៍ CES 2018 ត្រៀម​ចេញ​លក់​​សប្ដាហ៍​ក្រោយក្នុង​តម្លៃ​ $១៨០០

​បន្ទាប់ពី​បាន​បង្ហាញ​ផ្លូវការ​នូវ​សុនក​យន្ត​ជំនាន់​បន្ទាប់ Aibo robot dog កាលពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧ កន្លង​មក ពេល​នេះ Sony បាន​នាំ​យក​វា​ទៅ​តាម​បង្ហាញ​ជា​សាធារណៈ​នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2018 សប្ដាហ៍​នេះ។ តាមពិត​ស៊េរី​រ៉ូបូត Sony Aibo ​ត្រូវ​បាន​ផលិត​លក់​តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៩០ ហើយ​ទើបតែ​ពេល​នេះ ក្រុមហ៊ុន​បាន​គាស់​កកាយ​មក​អភិវឌ្ឍ​បន្ត ដោយ​ផលិត​ចេញ​រ៉ូបូត​សុនក​ជំនាន់​ថ្មី​កាន់តែ​មាន​លក្ខណៈ​រួសរាយ​នឹង​មនុស្ស។

សុនក​យន្ត Sony Aibo ឥឡូវ​នេះ​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​សកម្ម​ចំនួន២២ ដែល​អាច​ឱ្យ​វា​ធ្វើ​ចលនា​រឹតតែ​ជាក់ស្ដែង​ជាង​រ៉ូបូត​ជំនាន់​មុន។ នៅ​ពេល​ដែល​វា​ត្រូវ​បាន​ច្របាច់​បញ្ចូល​ជាមួយ OLED display eyes ​រ៉ូបូត​នេះ​ចេះ​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​មនុស្ស ដោយ​ផ្អែក​លើ​កាមេរ៉ា​បង្កប់​ក្នុង​ច្រមុះ​របស់​វា។

ថ្ម​នៅ​ក្នុង​សុនក​យន្ត​នេះ មាន​សមត្ថភាព​អាច​ដំណើរការ​បាន​រយៈពេល ២ម៉ោង​ពេញ ហើយ​ប្រើ​ពេល ៣ម៉ោង​ដើម្បី​សាក​ភ្លើង​ឱ្យ​ពេញ​វិញ។ ក្រុមហ៊ុន Sony ​នឹង​ចាប់ផ្ដើម​ចេញ​លក់ Aibo robot dog ​នៅ​ទូទាំង​ប្រទេស​ជប៉ុន​នៅ​សប្ដាហ៍​ក្រោយ ដែល​នឹង​មាន​តម្លៃ ១៩៨០០០យ៉េន ឬ​ប្រហែល ១៨០០ដុល្លារ។ នៅ​ពេល​អ្នក​ទិញ​សុនក​យន្ត​នេះ​ហើយ ក៏​ត្រូវ​បង់​ប្រាក់​ប្រចាំ​ខែ ២៧ដុល្លារ​ថែមទៀត ឬ​បង់​ម្ដង ៨០០ដុល្លារ សុពលភាព​រយៈពេល ៣ឆ្នាំ​ពេញ ដើម្បី​អាច​ទទួល​បាន​ការ​គាំទ្រ និង​កញ្ចប់​បច្ចុប្បន្នភាព​ថ្មីៗ​បន្ត៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖  Verge

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31