អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ធ្លាយ​កាលបរិច្ឆេទ​ដែល Samsung ត្រៀម​ចេញ​លក់ Galaxy S9 និង S9 Plus គឺ​នៅ​ថ្ងៃ​១៦ មីនា

ធ្លាយ​កាលបរិច្ឆេទ​ដែល Samsung ត្រៀម​ចេញ​លក់ Galaxy S9 និង S9 Plus គឺ​នៅ​ថ្ងៃ​១៦ មីនា

ក្រោយ​មាន​រូប render អំពី Galaxy S9 ​មួយ​ចំនួន​កន្លង​មក ឥឡូវ​នេះ ​យើង​ទទួល​បាន​ដំណឹង​ថ្មី​បន្ថែម​ដែល​ជា​កាលបរិច្ឆេទ​នឹង​មាន​លក់​ស្មាតហ្វូន​ត្រកូល S ទាំង​ពីរ​ម៉ូដែល។ តាមរយៈ​រូប​ render ​ថ្មី​មួយ​សន្លឹក​ខាង​លើ ហាក់​បង្កប់​នូវ​កាលបរិច្ឆេទ​ដែល S9 នឹង​មាន​លក់​លើ​ទីផ្សារ គឺ​នៅ​ថ្ងៃ​ទី១៦ ខែ​មីនា​ចំ​ថ្ងៃ​សុក្រ (FRI, MARCH 16)។

វា​ជា​រូប Render ​ថ្មី​ចុងក្រោយ​បង្ហោះ​ចេញ​ពី​គណនី Twitter ឈ្មោះ Evan Blass ដែល​ក្នុង​រូប​មាន​បង្កប់​កាលបរិច្ឆេទ​ត្រូវ​គេ​សន្មត​នឹង​ជា​​ថ្ងៃ​ខែ​ដែល S9 ​បង្ហាញ​ខ្លួន​លើ​ទីផ្សារ។ ការ​ឌីហ្សាញ​ទៀតសោត​គឺ​មាន​លក្ខណៈ​ស្រដៀង​ខ្លាំង​ទៅ​នឹង Galaxy S8 ​និង S8 Plus។ ទំហំ​អេក្រង់​ស្មាតហ្វូន​ទាំង​ពីរ​ថែមទាំង​ត្រូវ​គេ​រំពឹង​ថា អាច​ត្រូវ Samsung រក្សា​ឱ្យ​នៅ​ដដែល​ដូច​នឹង Galaxy S ច្បង។

នឹង​មាន​ការ​បំពាក់​ឈីប​ពីរ​ផ្សេង​គ្នា គឺ Qualcomm Snapdragon 845 ​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​បាន​ទូលំទូលាយ​ជាង ម៉ូដែល​ប្រើ​ឈីប Exynos 9180 ។ Galaxy S9 ​ត្រូវ​ពាក្យ​ចចាមអារ៉ាម​លើកឡើង​ថា នឹង​មាន RAM 4GB ហើយ S9 Plus មាន RAM 6GB។

ស្មាតហ្វូន​កំពូល​ទាំង​ពីរ​នឹង​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​កាមេរ៉ា​ថ្មី ដែល Samsung ទើប​ប្រកាស​នាពេល​ថ្មីៗ​នេះ។ S9 ​នឹង​មាន​កាមេរ៉ា​មួយ​គ្រាប់ ចំណែក S9 Plus ជា​កាមេរ៉ា​ភ្លោះ ហើយ​វា​នឹង​ត្រូវ​ក្រុមហ៊ុន​កូរ៉េ​នេះ​សម្ពោធ​ផ្លូវការ​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០១៨ ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Venture BeatEvan Blass

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031