អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > សង្ស័យ​តែ​អនាគត កង់​ដែល​អ្នក​ជិះ​ នឹង​អាច​​ប្រែកាយ​ជា​កញ្ចប់​តូច​ស្រួល​កាន់​នឹង​ដៃ​ហើយ​មើល​ទៅ (Video)

សង្ស័យ​តែ​អនាគត កង់​ដែល​អ្នក​ជិះ​ នឹង​អាច​​ប្រែកាយ​ជា​កញ្ចប់​តូច​ស្រួល​កាន់​នឹង​ដៃ​ហើយ​មើល​ទៅ (Video)

កង់​អាច​បត់​បាន Foldable bike កំពុង​ត្រូវ​បាន​ចាប់អារម្មណ៍​អភិវឌ្ឍ ខណៈ​ដែល​កន្លង​ទៅ​យើង​ក៏​ធ្លាប់​បាន​ឃើញ​វត្តមាន​កង់​ប្រភេទ​នេះ​ប៉ុន្មាន​ម៉ូដែល​ហើយ។ ចំណែក​របក​គំហើញ​ថ្មី​ដែល​ជា​កង់ (wheel) អាច​បត់​បញ្ចូល​គ្នា​បាន​នេះ នឹង​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កង់​បត់​បាន (foldable bike) ​ថែមទៀត។

កង់​ដែល​អាច​បត់​បញ្ចូល​គ្នា​បានRevolve នេះ ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​ផ្ដល់​ការ​ប្រើប្រាស់​បែប​ជា​កង់​សកល ដែល​អាច​ប្រើ​ទាំង​នៅ​លើ​កង់​ជិះ (bicycle) និង​កង់​របស់​កៅអី​រុញ នឹង​ជួយ​កាត់​បន្ថយ​ភាព​ចង្អៀត​ដោយសារ​ដំណោះស្រាយ​ថ្មី​នេះ​អាច​ឱ្យ​គេ​បត់​បញ្ចូល​ (fold) បាន។ សូម​ទស្សនា​វីដេអូ​បង្ហាញ​នូវ​មុខងារ​ដែល​កង់​របស់​ម៉ាស៊ីន​អេឡិចត្រូនិក​នេះ​បត់​បាន ដោយ​វា​អាច​បត់​ចូល​គ្នា​បាន​យ៉ាង​រហ័ស ទៅ​ជា​រូបរាង​ស្រដៀង​នឹង​គ្រាប់​បាល់ ហើយ​មាន​ទម្រង់​តូច ងាយស្រួល​កាន់ និង​បំឡាស់​ទី។

វា​ជា​សមិទ្ធផល​របស់​លោក Andrea Mocellin ដែល​ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​ផ្ដល់​ឱ្យ​អ្នក​ប្រើ​ជាមួយ​កង់​បែប​ជា​ម៉ូឌុល​ពិត ហើយ​កង់ Revolve ​នេះ នឹង​អាច​ត្រូវ​យក​ទៅ​ប្រើ​នៅ​លើ​កង់ (bicycles) ក៏​ដូច​ជា​កៅអី​រុញ នោះ​វា​នឹង​កាន់តែ​ងាយស្រួល​ទុកដាក់​មិន​ខាន។ វា​ពិត​ជា​ត្រូវ​បាន​ឌីហ្សាញ​មាន​លក្ខណៈ​ខុសប្លែក​ពិសេស អាច​ឱ្យ​គេ​បត់​ចំណេញ​ផ្ទៃ​ទំនេរ​ដល់​ទៅ ៦០% ក្រោយ​ពេល​បត់​កង់​នេះ​ទៅ​ជា​រាង​ដុំ​ស្វ៊ែរ ស្រដៀង​បាល់។ យ៉ាងណា​ពេល​នេះ ពុំ​ទាន់​មាន​ព័ត៌មាន​អំពី​តម្លៃ និង​កាលបរិច្ឆេទ​ដែល​កង់ Revolve នឹង​មាន​លក់​លើ​ទីផ្សារ​នៅ​ឡើយ៕

 

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ RCW : Uncrate

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031