អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Microsoft ​ស្ងាត់ៗ​ចេញ​លក់​កុំព្យូទ័រ Surface ​ថ្មី​តម្លៃ​តែ $៧៩៩ ទេ !

Microsoft ​ស្ងាត់ៗ​ចេញ​លក់​កុំព្យូទ័រ Surface ​ថ្មី​តម្លៃ​តែ $៧៩៩ ទេ !

ក្រុមហ៊ុន Microsoft ​ស្ងាត់ៗ​ចេញ​លក់​កុំព្យូទ័រ Surface ​ស៊េរី​ថ្មី ដែល​មាន​ពណ៌ ៤ជម្រើស អម​ជាមួយ​បន្ទះ​ឈីប​ផ្សេងៗ​គ្នា​គឺ Intel Core m3, Intel Core i5 ឬ Core i7 ​និង​គាំទ្រ RAM 16GB ​អង្គ​ចងចាំ​ដល់ 1TB។ តម្លៃ​ឡេបថប​ថ្មី​នេះ​គឺ​ចាប់ពី ៧៩៩ដុល្លារ ​ជា​ម៉ូដែល Intel Core m3 ជាមួយ RAM 4GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128GB។ នេះ​ជា​ការ​បន្ធូរបន្ថយ​តម្លៃ​ពី Surface ម៉ូដែល​មុន ដែល​តម្លៃ​ពី​មុន​យ៉ាង​ទាប ៩៩៩ដុល្លារ ជា​ម៉ូដែល Intel Core i5។

តម្លៃ​កុំព្យូទ័រ Surface ​ថ្មី​នេះ គឺ​ប្រកួតប្រជែង​នឹង​ម៉ូដែល Surface Pro ​ស្តង់ដារ​របស់​ Microsoft ​ដែល​បំពាក់​ឈីប Intel Core m3 ​ហើយ​មាន RAM 4GB និង​អង្គ​ចងចាំ​ទំហំ 128GB។ ក្រុមហ៊ុន Microsoft ហាក់​កំពុង​ព្យាយាម​ផ្ដោត​វាយលុក​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់​ចំណូល​តាមរយៈ​ជំនួញ​កុំព្យូទ័រ Surface ​ដែល​បាន​កើន​ឡើង​ត្រឹម ១% ​ប្រចាំ​ឆ្នាំ ក្នុង​ត្រីមាស​អំឡុង​រដូវ​វិស្សមកាល​ដ៏​មមាញឹក​សម្រាប់​ក្រុមហ៊ុន​ផលិត Hardware ​ល្បី​ឈ្មោះ​អាមេរិក​នេះ។

វា​នឹង​ជា​រឿង​ចាប់អារម្មណ៍​សម្រាប់​អតិថិជន ដែល​អាច​ឃើញ​កុំព្យូទ័រ​ម៉ាក​ល្បីៗ​ត្រូវ​បាន​ផលិត​លក់​បន្ទាប់​តម្លៃ សម្រាប់​តម្រូវការ​អ្នក​ដែល​មាន​ធនធាន​មធ្យម អាច​ទទួល​យក​បទពិសោធន៍​ជាមួយ Laptop ​កូន​កាត់​នេះ​បាន។ សម្រាប់​តម្លៃ​ឡេបថប Surface ទៅ​តាម​លក្ខណៈ​សម្បត្តិ​ផ្សេងៗ ប្រិយមិត្ត​អាច​ចូល​ទៅ​ឆែក​មើល​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ Microsoft តាម​តំណភ្ជាប់ Link ខាង​ក្រោម​បាន៕

 

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Microsoft : Windows Central

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

សិក្ខាសាលាស្តីអំពី៖ HABIT Principle

រកឃើញជើងខ្លាំង២៤ក្រុមប្រជែងកៅអី៤នៅប្រចាំមណ្ឌលខេត្តកំពង់ស្ពឺដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2019 រាជធានីភ្នំពេញ

ពិព័រណ៍កុមារនិងគ្រួសារ២០១៩ ចាប់ផ្ដើមបើកប្រកាសអោយដំណើរការថ្ងៃសៅរ៍អាទិត្យនាចុងសប្ដាហ៍នេះហើយ!!!

Digital Cambodia នឹងជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ឆ្នាំ២០១៩នេះ

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031