អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Nokia ​លក់​ Smartphone កើន​បាន ១% នៅ​ឆ្នាំ២០១៧ សរុប​បាន ៨,៤៥លាន​គ្រឿង​

Nokia ​លក់​ Smartphone កើន​បាន ១% នៅ​ឆ្នាំ២០១៧ សរុប​បាន ៨,៤៥លាន​គ្រឿង​

ដំបូង​ឡើយ ​ក្រុមហ៊ុន HMD ​ដែល​បាន​ស្រោចស្រង់ Nokia ​ឡើង​មក​វិញ បាន​បញ្ចេញ​ស្មាតហ្វូន Nokia 6 ​នៅ​លើ​ទីផ្សារ​ចិន និង​បាន​លក់​ដាច់ ១០០០០០គ្រឿង សម្រាប់​ត្រីមាស​ទី១ (បើ​ផ្អែក​តាម​របាយការណ៍ IDC)។ ក្រុមហ៊ុន​មាន​ទំនុក​ចិត្ត​នឹង​បន្ត​ធ្វើឲ្យ​កើនឡើង​ចំណែកទីផ្សារ​ស្មាតហ្វូន Nokia ​ទៅ​កាន់​បណ្ដា​ប្រទេស​កាន់តែ​ច្រើន។

នៅ​ត្រីមាស​ទី២ ​ក្រុមហ៊ុន Nokia ​បន្ត​ណែនាំ​ចេញ​ស្មាតហ្វូន​ពីរ​ម៉ូដែល​បន្ថែម​ទៀត​គឺ Nokia 5 និង Nokia 3។ ពេល​នោះ គេ​ឃើញ​ការ​លក់​បាន​កើនឡើង​គួរ​កត់​សម្គាល់ (លក់​ដាច់​ដំណាលគ្នា​នឹង Nokia 6) ​នៅ​លើ​ទីផ្សារ​អន្តរជាតិ តែ​ស្មាតហ្វូន​ថ្មី​ហាក់​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅ​លើ​ទីផ្សារ​ចិន​នៅ​ឡើយ។

បរិមាណ​ចែកចាយ​ស្មាតហ្វូន​ប្រចាំ​ត្រីមាស​ឃើញ​មាន​កំណើន​ឡើង​រយៈពេល ៣ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ២០១៧ ដោយ HMD ​បាន​លក់​ដាច់​ស្មាតហ្វូន​លើ​ទីផ្សារ​អន្តរជាតិ​កើនឡើង ១% សរុប​គឺ ៨,៤៥លាន​គ្រឿង។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ពី Counterpoint Research។ ប៉ុន្តែ HMD ​ថែមទាំង​គ្រប់គ្រង​ម៉ាក Nokia ​ទៅ​លើ​ស៊េរី​ទូរស័ព្ទ​ feature phone ​ផង​ដែរ។ នៅ​ត្រីមាស​ទី៣ ​ទីផ្សារ​ទូរស័ព្ទ feature phone របស់ Nokia លក់​ដាច់​បាន ១៣,៥លាន​គ្រឿង ហើយ​នៅ​ត្រីមាស​ទី៤ ក៏​ទទួល​បាន​ចំណាត់ថ្នាក់ Top 5 ​នៅ​ប្រទេស​ឥណ្ឌា។ HMD ​មិន​ទាន់​បាន​បញ្ចេញ​របាយការណ៍​ផ្លូវការ​ចំពោះ​តួលេខ​លក់​ស្មាតហ្វូន​របស់​ខ្លួន​នៅ​ឡើយ។ នេះ​គ្រាន់តែ​ជា​ការ​រំពឹង​ទុក​ពី​ក្រុម​អ្នក​វិភាគ​ទីផ្សារ​ប៉ុណ្ណោះ៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031