អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​iPad របស់ Apple ​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​ថេប្លេត​លេខ១ ​ដែល​ពេញ​និយម​​លក់​ដាច់​ជាង​គេ​លើ​លោកក្នុង​ឆ្នាំ២០១៧

​iPad របស់ Apple ​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​ថេប្លេត​លេខ១ ​ដែល​ពេញ​និយម​​លក់​ដាច់​ជាង​គេ​លើ​លោកក្នុង​ឆ្នាំ២០១៧

យើងតាម​សេចក្ដី​រាយការណ៍​ថ្មី​មួយ​ចេញ​ដោយ​ក្រុមហ៊ុន​វិភាគ​ទីផ្សារ IDC ​ឱ្យ​ដឹង​ថា Apple iPad ​នៅ​តែ​ជា​ថេប្លេត​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​លើ​លោក។ ក្នុង​ឆ្នាំ២០១៧ Apple ​បាន​លក់​ថេប្លេត​របស់​ខ្លួន​ដែល​ជា​ស៊េរី​ឧបករណ៍ iPad ដាច់​ច្រើន​ជាង Samsung និង Amazon ​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

Apple បាន​លក់ iPad ​ដាច់​ប្រមាណ ៤៣,៨លាន​គ្រឿង​ក្នុង​ឆ្នាំ២០១៧ ​ដែល​ស្មើ​នឹង​ចំណែក​ទីផ្សារ ២៦,៨% ​ហើយ​ក៏​ជា​បរិមាណ​កើនឡើង​បន្តិច​ផង​ដែរ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ចាស់ (ឆ្នាំ២០១៦)។ ក្រុមហ៊ុន Samsung លក់​ថេប្លេត ស៊េរី Galaxy Tab របស់​ខ្លួន​ដាច់​បាន​ប្រមាណ ២៤,៩លាន​គ្រឿង​ក្នុង​ឆ្នាំ២០១៧ ទទួល​បាន​ចំណាត់ថ្នាក់​លេខ២ ដែល​គីត​ជា​អត្រា​ចំណែកទីផ្សារ​គឺ ១៥,២%។ ងាក​មក​មើល Amazon វិញ គឺ​បាន​លក់​ថេប្លេត​ដាច់​បាន​ប្រមាណ ១៦,៧លាន​គ្រឿង ស្មើ​នឹង​ ១០‍,២% ផង​ដែរ។

Huawei ​ជប់​លេខ៤ លក់​ដាច់​បាន ១២,៥លាន​គ្រឿង ចំណែក​លេខ៥ បាន​លើ Lenovo លក់​ដាច់​បាន ១០,៣លាន​គ្រឿង។ ភាគច្រើន​នៃ​តួលេខ​លក់​បាន​ខាង​លើ មាន​ប្រភព​ចេញ​ពី​ដៃ​របស់​បណ្ដា​ក្រុមហ៊ុន​ចែកចាយ​បន្ត ។ យ៉ាងណា បើ​បូក​សរុប​តួលេខ​លក់​ថេប្លេត​ទាំង​អស់ គឺ​មាន​ការ​ថយ​ចុះ​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ​មិញ (ឆ្នាំ២០១៦) ។

ក្រុមហ៊ុន Apple ​បាន​ឃើញ​នូវ​កំណើន​លក់​ថេប្លេត​នៅ​ឆ្នាំ២០១៧ ​ហើយ Samsung និង Amazon ​ក៏​មាន​កំណើន​ ដូច​ជា​ក្រុមហ៊ុន Huawei ដែរ។ យើង​រំពឹង នឹង​បាន​ឃើញ iPad ​ជំនាន់​ថ្មី​ទៀត​ពី​ក្រុមហ៊ុន Apple ​នៅ​ក្នុង​ឆ្នាំ២០១៨ នេះ ហើយ​យើង​អាច​នឹង​ឃើញ iPad ​ថ្មី​មាន​បំពាក់​មុខងារ​ទំនើប Face ID ដូច​មាន​នៅ​លើ iPhone X ​បច្ចុប្បន្ន​ដែរ។

បើ​តាម​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ លើកឡើង​ថា Apple អាច​នឹង​ចាប់ផ្ដើម​ចេញ​លក់​ផលិតផល​ថ្មីៗ​របស់​ខ្លួន​នៅ​ខែ​មីនា​ក្រោយ​នេះ ហើយ​យើង​ក៏​អាច​នឹង​ឃើញ iPad ​ជំនាន់​ថ្មី​ផង​ដែរ៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ IDCMacRumors

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031