អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Apple លក់​ Apple Watch ​​ដាច់​បាន ១៨លាន​គ្រឿង​ក្នុង​ឆ្នាំ២០១៧ កើន ៥៤% ធៀប​នឹង​ឆ្នាំ២០១៦

Apple លក់​ Apple Watch ​​ដាច់​បាន ១៨លាន​គ្រឿង​ក្នុង​ឆ្នាំ២០១៧ កើន ៥៤% ធៀប​នឹង​ឆ្នាំ២០១៦

ក្រុមហ៊ុន Apple ​មិន​ទាន់​បញ្ចេញ​របាយការណ៍​ស្ដី​ពី​តួលេខ​ចែកចាយ​នាឡិកា Apple Watch របស់​ខ្លួន​ផង​ទេ។ ប៉ុន្តែ​ថ្មីៗ​នេះ គេហទំព័រ​វិភាគ​ទីផ្សារ Canalys ​ទើប​បាន​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​ថា Smartwatch របស់​ក្រុមហ៊ុន​អាមេរិក​នេះ លក់​ដាច់​ក្នុង​ឆ្នាំ២០១៧ ប្រមាណ ១៨លាន​គ្រឿង។ នេះ​ជា​តួលេខ​កើនឡើង​ប្រមាណ ៥៤% ​ប្រៀបធៀប​កាលពី​ឆ្នាំ​ទៅ។

យោងតាម​របាយការណ៍​ដដែល​នេះ ឱ្យ​ដឹង​ទៀត​ថា Smartwatch ​របស់ Apple ​ម៉ូដែល​មាន Cellular ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង គឺ​លក់​ដាច់​បាន​ច្រើន។ ចំនួន​លក់ Smartwatch ​ជំនាន់​ទី៣ ​នេះ គឺ​មាន​ការ​កើនឡើង​ប្រហែល ៤៨% សម្រាប់​ឆ្នាំ២០១៧។

ក្រុមហ៊ុន Apple ​កំពុង​ពង្រីក​ទីផ្សារ Smartwatch ​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ច្រើន​បន្ថែម​ទៀត ​ដូច​ជា ហុងកុង និង​សិង្ហបុរី។ ចុះ​ចំណែក​ឆ្នាំ​២០១៨ នេះ​វិញ តើ Apple នឹង​នៅ​តែ​អាច​រក្សា​ស្ថានភាព​ទីផ្សារ Apple Watch របស់​ខ្លួន​បាន​ដែរ​ឬ​ទេ?

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Canalys

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031