អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Galaxy ​S9 នឹង​មាន​តម្លៃ​ខ្ពស់​​ជាង​មុន ​១០០ដុល្លារ​ ធៀប​នឹង Galaxy S8

Galaxy ​S9 នឹង​មាន​តម្លៃ​ខ្ពស់​​ជាង​មុន ​១០០ដុល្លារ​ ធៀប​នឹង Galaxy S8

Galaxy S9 ​នឹង​ត្រូវ Samsung ​សម្ពោធ​ផ្លូវការ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក MWC 2018 ចុង​ខែ​កុម្ភៈ​នេះ។ ក្រោយពេល​មាន​សេចក្ដី​រាយការណ៍​ថា S9 នឹង​មាន​រចនាបថ​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង S8 ​នោះ ចំណែក​របាយការណ៍​ពី​សារព័ត៌មាន​កូរ៉េ ETNews ​ថ្មី​នេះ​វិញ បាន​លើកឡើង​ទាក់ទិន​នឹង​តម្លៃ​ស្មាតហ្វូន​ស៊េរី​ថ្មី​នេះ​ថា នឹង​មាន​តម្លៃ​ខ្ពស់​ជាង Galaxy S8 ១០០ដុល្លារ។

របាយការណ៍​ពី​គេហទំព័រ ETNews ​(ផ្សាយ​ដោយ Gizmodo) បាន​រាយការណ៍​ថា Galaxy S9 ​អាច​នឹង​មាន​លក់​ក្នុង​តម្លៃ ៩២៥០០០ និង ១លាន​វ៉ុន ដែល​ស្មើ​នឹង​ចន្លោះ​ពី ៨៧៥ដុល្លារ ទៅ ៩២៥ដុល្លារ។ លើស​ពី​នេះ ប្រភព​លេចឮ​ពី Samsung បាន​បង្ហើប​ប្រាប់​គេហទំព័រ Techradar ​ដែរ​ថា ស្មាតហ្វូន​ជំនាន់​ថ្មី​របស់ Samsung ​នឹង​មាន​តម្លៃ ៧៨៩ផោន ឬ​ប្រហែល ១០៩៥ដុល្លារ។ វា​ជា​តម្លៃ​មួយ​ខ្ពស់​ជាង​តម្លៃ S8 ​នៅ​លើ​ទីផ្សារ​អង់គ្លេស​ប្រហែល ១០០ផោន។

យ៉ាងណា នេះ​អាច​ជា​តម្លៃ​ខ្ពស់​មួយ​សម្រាប់​អតិថិជន​មួយ​ចំនួន​ដែល​ជីវភាព​នៅ​មាន​កម្រិត គិត​ច្រើន​មិន​ហ៊ាន​ប៉ង​ធ្វើ​ជា​ម្ចាស់​របស់ S9 នេះ។ បច្ចុប្បន្ន​យើង​ឃើញ​មាន​ស្មាតហ្វូន​ទំនើប​ស៊េរី​ខ្ពស់ ហើយ​មាន​តម្លៃ​ធូរ​ថ្លៃ​ត្រឹម​ពាក់​កណ្ដាល​ស្មាតហ្វូន​កំពូល​របស់ Samsung និង Apple ដូច​ជា OnePlus 5T។ តែ​ក៏​នៅ​សង្កេត​ឃើញ​មាន​អតិថិជន​ជាច្រើន ហ៊ាន​ចាយ​ប្រាក់​ទាំង​ខ្ទាស់​ទៅ​ទិញ​ប្រើ​ស្មាតហ្វូន​តម្លៃ​ខ្ទង់​ពាន់​ទាំង​នោះ​ផង​ដែរ៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖  techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031