អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > HP ​ចេញ ​Laptop ​ថ្មីច្រើន​ម៉ូដែល​​ត្រកូល EliteBook និង ZBook ប្រើ CPU ចុងក្រោយ​​តម្លៃចាប់ពី​ជាង ១ពាន់​​

HP ​ចេញ ​Laptop ​ថ្មីច្រើន​ម៉ូដែល​​ត្រកូល EliteBook និង ZBook ប្រើ CPU ចុងក្រោយ​​តម្លៃចាប់ពី​ជាង ១ពាន់​​

ក្រុមហ៊ុន Hewlett-Packard នៅ​សប្ដាហ៍​នេះ បាន​ណែនាំ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​ EliteBook 800 ​ដែល​បំពាក់​ឈីប​សមត្ថភាព​ខ្ពស់ Intel Core ​ជំនាន់​ទី៨ អម​មក​ជាមួយ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ។

ត្រកូល EliteBook ​ស៊េរី​ក្រោយ​នេះ បែងចែក​កម្លាំង​ម៉ាស៊ីន​ជា៣ គឺ HP EliteBook 830 G5 ​អេក្រង់​ទំហំ ១៣,៣អ៊ីញ តម្លៃ ១០៤៩ដុល្លារ, HP EliteBook 850 G5 ​អេក្រង់ ១៥,៦អ៊ីញ​តម្លៃ ១០៣៩ដុល្លារ ​និង EliteBook 840 G5 ​តម្លៃ ១០២៩ដុល្លារ​អាមេរិក​ធូរ​ជាង​គេ។ ចំណែក​កុំព្យូទ័រម៉ូដែល HP Zbook វិញ ក៏​មាន​បែងចែក​​ជា ២ជម្រើស​ផង​ដែរ គឺ 14u G5 តម្លៃចាប់ពី ១០៩៩ដុល្លារ ​និង Zbook 15u G5 ​វិញ​អាច​ខ្ពស់​ជាង​នេះ​បន្តិច​គឺ​ចាប់ពី ១១០៩ដុល្លារ​អាមេរិក។

HP ZBook 14u G5 and 15u G5

ម៉ូដែល​ទាំង​អស់​សុទ្ធតែ​បំពាក់​ដោយ​អេក្រង់​កម្រិត full HD ​ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​នេះ នឹង​ផ្ដល់​ជម្រើស​អេក្រង់ touchscreen នៅ​លើ​ឡេបថប​ថ្មី​ទាំង​នេះ​ផង​ដែរ​ដើម្បី​តម្រូវ​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន​មួយ​ចំនួន។ Laptop នីមួយៗ​បំពាក់​អង្គ​ប្រតិបត្តិ​ដល់ Intel Core i7-8650U quad-core, RAM ​ធំ​ដល់ 32GB ​ប្រភេទ DDR4-2400 និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ PCIe NVMe M.2 ​ទំហំ​ដល់ 1TB ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Liliputing

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031