អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > មែន​ទែន​ហើយ ..! Huawei P20 Lite (ឬ P11) បង្ហាញ​រូបរាង​កាន់តែ​ច្បាស់​ យក​ស្ទីល​ឌីហ្សាញ​ Dual Camera បញ្ឈរ​តាម iPhone X

មែន​ទែន​ហើយ ..! Huawei P20 Lite (ឬ P11) បង្ហាញ​រូបរាង​កាន់តែ​ច្បាស់​ យក​ស្ទីល​ឌីហ្សាញ​ Dual Camera បញ្ឈរ​តាម iPhone X

ក្រុមហ៊ុន Huawei ​ត្រៀម​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​អាច​មាន​ឈ្មោះ Huawei P20 ​(ឬ P11 ​ដោយ​ឈ្មោះ​របស់​វា​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ) នៅ​ថ្ងៃ​ទី២៧ ខែ​មីនា​ខាង​មុខ ក្នុង​ព្រឹត្តិការណ៍​ពិសេស​មួយ​ក្នុង​ទីក្រុង​ប៉ារីស។ ខណៈ​ដែល P20 និង P20 Plus ​ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ជាមួយ​កាមេរ៉ា​ក្រោយ​ដល់​ទៅ៣ ក្នុង​នោះ​ក៏​នឹង​មាន​ស្មាតហ្វូន​ធុន​មធ្យម​ចេញ​ដំណាលគ្នា​ដែរ អាច​ស្ថិត​ក្នុង​ត្រកូល Lite ​ដូច​រាល់​ដង។ ហើយ​រូបថត​បែកធ្លាយ​ប៉ុន្មាន​សន្លឹក​នេះ​ត្រូវ​គេ​សន្និដ្ឋាន​ថា នឹង​ជា P20 Lite តែម្ដង។

 

ស្មាតហ្វូន​នេះ​ទើបតែ​ត្រូវ​បាន​ចុះ​បញ្ចី​ដោយ FCC កាលពី​ម្សិលមិញ​ទេ ហើយ​រយៈពេល​ក្រោយ​មក​តែ​ប៉ុន្មាន​ម៉ោង ក៏​លេច​ចេញ​​រូប render ​មុំ ៣៦០ដឺក្រេ​ប៉ុន្មាន​សន្លឹក ដែល​បង្ហាញ​ឱ្យ​ឃើញ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​រាង​បញ្ឈរ​ស្រដៀង​ខ្លាំង​ទៅ​នឹង​កាមេរ៉ា​របស់ iPhone X។ ចំណែក​ពេល​នេះ យើង​ទើប​ទទួល​បាន​រូប​ជាក់ស្ដែង​វិញ​ម្ដង ដែល​បែកធ្លាយ​ចេញ​ពី​សារព័ត៌មាន​អេស្ប៉ាញ computerhoy ។

តាមរយៈ​រូបថត​បែកធ្លាយ​ខាង​លើ យើង​ឃើញ​ការ​ឌីហ្សាញ​លេនស៍​កាមេរ៉ា​ក្រោយ​ត្រូវ​បាន​ឌីហ្សាញ​ដាក់​បញ្ជាប់​គ្នា និង​ក្រាល​បិទ​ដោយ​កញ្ចក់​ការពារ ពក​ឡើង​ខ្ពស់​ពី​តួ​របស់​វា​បន្តិច ដែល​លក្ខណៈ​នេះ​ពិត​ជា​ដូច​ទៅ​នឹង​រចនាបថ​នៅ​លើ iPhone X ។ P20 Lite ត្រូវ​គេ​រំពឹង​ថា នឹង​មាន​អេក្រង់ ៥,៨អ៊ីញ​ជាមួយ​សមាមាត្រ​អេក្រង់ 18:9 aspect ratio និង​មាន​កម្រិត resolution ​ទំហំ 2280x1080px ​និង​ម៉ូដែល​មួយ​ទៀត​មាន​ទំហំ​ ៦,១អ៊ីញ សមាមាត្រ​អេក្រង់ 19:9 aspect ratio។

P10 Lite ត្រូវ​គេ​រំពឹង​ថា នឹង​មាន​វិមាត្រ 148 x 71 x 7.2 mm ហើយ​មាន​តួ​ខ្លួន​ផលិត​ពី​លោហធាតុ និង​សារធាតុ​កញ្ចក់​បែក​ភ្លឺ។ នៅ​ក្នុង​រូប​យើង​ថែមទាំង​ឃើញ​មាន​រន្ធ USB-C, រន្ធ​កាស 3.5mm និង​មាន​ទ្រនាប់​ស្កេន​ក្រយៅដៃ​ជា​រង្វង់​មូល​នៅ​ខាង​ក្រោយ។ ប្រភព​ដដែល​ថែមទាំង​បាន​រំពឹង​ទៀត​ថា Huawei P20 Lite អាច​មាន​កម្លាំង​ថ្ម 2900mAh ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo ​និង​ដំណើរការ​ផ្ទៃ​​រូបរាង​ជា​សូហ្វ៊ែរ EMUI 8.0 របស់ Huawei ។ វា​ត្រូវ​គេ​រំពឹង​ថា នឹង​បំពាក់​ដោយ​បន្ទះ​ឈីប Kirin 970 SoC ដែល​ជា​ការ​បន្ថែម​លក្ខណៈ​សម្បត្តិ​ពី​ជំនាន់​ឈីប Kirin 659 នៅ​លើ​ត្រកូល Lite ​៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031