អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Xiaomi Mi 7 ​ធ្លាយ spec បង្ហាញ​ឱ្យ​ឃើញ​​ទំហំ RAM ដល់​ទៅ 8GB ស្មើ​នឹង OnePlus 5T

Xiaomi Mi 7 ​ធ្លាយ spec បង្ហាញ​ឱ្យ​ឃើញ​​ទំហំ RAM ដល់​ទៅ 8GB ស្មើ​នឹង OnePlus 5T

ក្រុមហ៊ុន Xiaomi ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន បាន​លើកឡើង​ថា Mi 7 នឹង​ត្រូវ​ប្រកាស​ចេញ​ក្នុង​ព្រឹត្តិការណ៍ MWC 2018 ដើម​ឆ្នាំ​ថ្មី​នេះ បំពាក់​មក​ជាមួយ​ឈីប Snapdragon 845 ​ប៉ុន្តែ​បើ​តាម​របាយការណ៍​ខ្លះ​បាន​អះអាង​ថា វា​នឹង​ត្រូវ​គេ​ដាក់​ឈ្មោះ​ឱ្យ​ជា Xiaomi Mi 2s ​ទៅ​វិញ។

ខណៈ​វា​ត្រឹមតែ​ជា​រូប screenshot លេច​ឡើង​នៅ​លើ​គេហទំព័រ playfuldroid នោះ យើង​សង្កេត​ឃើញ ផ្ទាំង​រូប​នោះ​មាន​បញ្ជាក់​នូវ​លក្ខណៈ​សម្បត្តិ​លំអិត​បាន​ច្រើន​ទៅ​លើ​ស្មាតហ្វូន​គែម​អេក្រង់​ស្ដើង​នេះ។ ក្នុង​នោះ​ឃើញ​មាន RAM 8GB, កម្លាំង​ថ្ម 4480mAh ​ដែល​ត្រូវ​បាន​បង្កើន​បន្ថែម​ពី​លើ​ថ្ម​របស់ Mi 6 ដែល​មាន​ត្រឹម 3350mAh។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​វា ត្រូវ​គេ​រំពឹង​ថា នឹង​បំពាក់​ឈីប Snapdragon 845, កាមេរ៉ា​ភ្លោះ dual camera (16MP+16MP) ​និង​អេក្រង់ ៥,៦អ៊ីញ​កម្រិត FullHD+ និង​មាន​ទំហំ​ផ្ទុក 128GB។ បើ​តាម screenshot ​បែកធ្លាយ​ខាង​លើ​បង្ហាញ​ថា ស្មាតហ្វូន​ថ្មី​របស់​ក្រុមហ៊ុន​ចិន​នេះ​ក្រាល​ដោយ​ផ្ទៃ MIUIs 8.1.30x ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ playfuldroid

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

សិក្ខាសាលាស្តីអំពី៖ HABIT Principle

រកឃើញជើងខ្លាំង២៤ក្រុមប្រជែងកៅអី៤នៅប្រចាំមណ្ឌលខេត្តកំពង់ស្ពឺដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2019 រាជធានីភ្នំពេញ

ពិព័រណ៍កុមារនិងគ្រួសារ២០១៩ ចាប់ផ្ដើមបើកប្រកាសអោយដំណើរការថ្ងៃសៅរ៍អាទិត្យនាចុងសប្ដាហ៍នេះហើយ!!!

Digital Cambodia នឹងជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ឆ្នាំ២០១៩នេះ

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031