អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > រឿង​គ្រោះថ្នាក់​ដោយសារ​ការ​ប្រើ Wi-Fi តាម​ទី​សាធារណៈ (ហាង​កាហ្វេ ហាង​អាហារ កន្លែង​កម្សាន្ត …) និង​របៀប​បង្ការ​សុវត្ថិភាព

រឿង​គ្រោះថ្នាក់​ដោយសារ​ការ​ប្រើ Wi-Fi តាម​ទី​សាធារណៈ (ហាង​កាហ្វេ ហាង​អាហារ កន្លែង​កម្សាន្ត …) និង​របៀប​បង្ការ​សុវត្ថិភាព

ថ្វីត្បិត​បច្ចេកវិទ្យា​ប្រព័ន្ធ​បណ្ដាញ​អ៊ីនធឺណិត បច្ចុប្បន្នភាព​មាន​លក្ខណៈ​ទំនើប 4G និង 4.5G និង​ត្រៀម​ស្វាគមន៍ 5G នៅ​ឆាប់ៗ​ខាង​មុខ ដែល​មាន​ល្បឿន​យ៉ាង​លឿន​ហើយ​ក្ដី ក៏​ការ​ភ្ជាប់​ប្រើ​អ៊ីនធឺណិត​តាម Wi-Fi នៅ​តែ​ពេញ​និយម និង​និយម​ប្រើ​ជាង​ដែរ ដោយសារ​វា​អាច​ជួយ​សន្សំ​សំចៃ​ប្រាក់កាក់ និង​អាច​សន្សំសំចៃ​ថ្ម​ជាជាង​ការ​ប្រើ​អ៊ីនធឺណិត​តាម​ស៊ីម​ទូរស័ព្ទ​បាន​មួយ​ផ្នែក។ យ៉ាងណា​បើ​តាម​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​អ៊ីនធឺណិត ឱ្យ​ដឹង​ថា ការ​ប្រើ​អ៊ីនធឺណិត​ពី Wi-Fi តាម​ទី​សាធារណៈ​គឺ​មិន​មាន​សុវត្ថិភាព​ទិន្នន័យ​នោះ​ឡើយ។ ប្រការ​ដែល​អ្នក​គួរ​ជៀសវាង​បំផុត​នោះ គឺ​មិន​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​អនឡាញ​តាម​តំណភ្ជាប់​អ៊ីនធឺណិត Wi-Fi សាធារណៈ​នោះ​ទេ។

ការ​បំពាក់​សេវា Wi-Fi hotspot ដល់​អតិថិជន​ប្រើ​ឥត​គិត​ថ្លៃ​នៅ​តាម​ទី​សាធារណៈ និង​នៅ​តាម​បណ្ដា​ហាង​លក់​ទំនិញ ហាង​អាហារ​សម្រន់ ឬ​ហាង​កាហ្វេ​បច្ចុប្បន្ន​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង។ មិន​ត្រឹមតែ​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន អាច​ប្រើ​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​ប៉ុណ្ណោះ​ទេ តែ​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់​ទាញ​ផ្ញៀវ​ដើម្បី​ចូល​មក​កាន់​ហាង​របស់​ខ្លួន​ផង​ដែរ។ ទន្ទឹម​នោះ អ្នក​ប្រើ​សូម​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​អ៊ីនធឺណិត​ហ្រ្វី​ទាំង​នោះ​ផង ព្រោះ​ថា គេ​អាច​ប្រើ​ស្តង់ដារ​តំណភ្ជាប់​អ៊ីនធឺណិត​ឥត​ខ្សែ​នេះ ដើម្បី​ឃ្លាំមើល និង​លួច​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន។

ស្រប​ពេល​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ក្នុង​សតវត្ស​ទី២១ នេះ អ្នក​ដែល​មាន​ទូរស័ព្ទ​ទំនើបៗ ថេប្លេត ឬ​កុំព្យូទ័រ ភាគច្រើន​ត្រូវការ​អ៊ីនធឺណិត​ប្រើប្រាស់​​សម្រាប់​កិច្ចការ​ផ្សេងៗ​របស់​ខ្លួន។ ខ្លះ​គ្រាន់តែ​ចង់​ស្វែងរក​ទីកន្លែង​ដែល​មាន​ហ្វ្រី Wi-Fi សម្រាប់​ប្រើ​អ៊ីនធឺណិត​ជា​ការ​កម្សាន្ត ជាជាង​ការ​ប្រើ​អ៊ីនធឺណិត​តាម​ស៊ីម​កាត​ដោយ​ត្រូវ​បង់​ប្រាក់​លើ​កញ្ចប់​អ៊ីនធឺណិត​តាម​គោលការណ៍​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ។

អ្នក​ប្រើ​តែង​គិត​ថា ការ​ប្រើ​អ៊ីនធឺណិត​នៅ​តាម​ហាង​កាហ្វេ​ទាំង​នោះ​គឺ​ផ្ដល់​សុវត្ថិភាព​អាច​ទុកចិត្ត​បាន​សម្រាប់​ពួក​គេ ផ្ទុយទៅវិញ​វា​ពុំ​ដូច្នោះ​ទាំង​ស្រុង​ទេ។ តាម​ការ​ពិត អតិថិជន​ដែល​ភ្ជាប់ Wi-Fi ហ្វ្រី​ទាំង​នោះ អាច​ត្រូវ​ប្រឈម​នឹង​ការ​ឃ្លាំ​មើល​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​របស់ Kaspersky Lap លោក Stefan Tanase បាន​ថ្លែង​ថា៖ «មនុស្ស​ជាច្រើន​មិន​បាន​ដឹង​ច្បាស់​ថា តើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​គេ ជា​ធម្មតា​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ងាយស្រួល​នោះ​ទេ​។ អ្នក​មិន​ត្រូវ​ជឿជាក់​លើ​មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក​នោះ​ទេ ព្រោះ​ទោះបី​គេ​អង្គុយ​ឆ្ងាយ​ពី​អ្នក​ចម្ងាយ ១០ម៉ែត្រ​ក៏​ដោយ តែ​គេ​នៅ​តែ​អាច​លួច​មើល​ឯកសារ​ក្នុង​ឧបករណ៍​របស់​អ្នក​បាន»។ ឧក្រិដ្ឋជន​អ៊ីនធឺណិត (hacker) អាច​ប្រើ​ការ​តភ្ជាប់ Wi-Fi នេះ​ដើម្បី​លួច​យក​ព័ត៌មាន​របស់​អ្នក​ទាំងឡាយ​ដែល​ភ្ជាប់​ប្រើ​សេវា Wi-Fi ជាមួយ​គ្នា​បាន។

បុគ្គលិក​ផ្នែក​យុទ្ធសាស្ត្រ​បង្កើន​សុវត្ថិភាព​របស់​ក្រុមហ៊ុន Symantec លោក Sian John បាន​លើក​ឡើង​ថា៖ «វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ងាយៗ​ជាច្រើន​សម្រាប់ Hacker ក្នុង​ការ​ចាប់​យក​ព័ត៌មាន​របស់​អ្នក​ប្រើ​បាន គឺ​កំណត់ Wi-Fi network ឱ្យ​មាន​លក្ខណៈ​ដូច Wi-Fi ទូទៅ ហើយ​មើល​ទៅ​ទំនង​អាច​ទុកចិត្ត​ពី​សុវត្ថិភាព​បាន ដោយ​ប្រើ​ឈ្មោះ​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​មក​ធ្វើ​ជា​ឈ្មោះ Wi-Fi hotspots។ ក្រោយ​ពេល​ភ្ជាប់ Wi-Fi នោះ​ហើយ hacker នឹង​អាច​ឃ្លាំ​មើល​រាល់​សកម្មភាព​ដែល​ពុំ​មាន​ការ​ការពារ និង​ការ​អ៊ិនគ្រីប (encrypted)»។

បណ្ដាញ​អ៊ីនធឺណិត​ដែល​អាច​បង្ក​បញ្ហា​ដល់​អ្នក​ប្រើ​នេះ គឺ​មាន​លក្ខណៈ​ជាក់ស្ដែង អាច​ឱ្យ​អ្នក​ធ្វើការ​ភ្ជាប់ ធ្វើ​ចូល​ឆែក​លើ​វែបសាយ​ផ្សេងៗ​បាន​ជា​ធម្មតា ប៉ុន្តែ​រាល់​សកម្មភាព​ទាំងឡាយ​របស់​អ្នក នឹង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី hacker។

Hacker (អ្នក​ដែល​ឃ្លាំ​មើល​អតិថិជន​ភ្ជាប់​ប្រើ Wi-Fi) នឹង​អាច​គេង​ផល​ចំណេញ​ពី​អ្នក​ប្រើ​ក្នុង​ពេល​ខាង​មុខ។ គេ (ជន​ឱកាសនិយម) នឹង​រង់ចាំ​ពេលវេលា​ណាមួយ​ខាង​មុខ​ ដើម្បី​លួច​យក​ព័ត៌មាន​សម្ងាត់​ពាក់ព័ន្ធ​នឹង​គណនី​ធនាគារ ឬ​គណនី PayPal បន្ទាប់​ពី​អ្នកប្រើ​ចាញ់​បញ្ឆោត​មេរោគ malwareដោយ​បំពេញ​ព័ត៌មាន​គណនី​ធនាគារ។

ការ​វាយប្រហារ​ដោយ​វិធីសាស្ត្រ Wi-Fi នេះ​មិន​គ្រាន់​តែ​អាច​នាំ​ហានិភ័យ​ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​កាន់​តែ​វីវរ​នោះ អាច​ត្រូវ​ពពួក hacker មាន​មហិច្ឆតា​ធំ​ប្រើ​សម្រាប់​លួច​យក​ទិន្នន័យ​មាន​តម្លៃ​របស់​ក្រុមហ៊ុន​ថែមទៀត។ ទោះជា​យ៉ាងណា ចំពោះ​បណ្ដាញ​អ៊ីនធឺណិត Wi-Fi នៅ​តាម​ផ្ទះ ឬ​ការិយាល័យ​ការងារ​របស់​អ្នក​គឺ​មាន​សុវត្ថិភាព​ជា​ធម្មតា​ទេ ព្រោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​អ្នក​ជំនាញ។ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ការពារ​ពី​ការ​លួច​ទិន្នន័យ​ដោយ​ការ​ប្រើ Wi-Fi៖

១) ប្រើ VPN

ការ​ប្រើ​បណ្ដាញ​ឯកជន​សិប្បនិម្មិត VPN (virtual private networks) គឺ​តែង​ត្រូវ​បាន​ប្រើ​ទៅ​តាម​ប្រភេទ​អាជីវកម្ម​ផ្សេងៗ ហើយ​ក៏​ជា​វិធីសាស្ត្រ​ល្អ​បំផុត ផ្ដល់​សុវត្ថិភាព​ខ្ពស់​ទៅ​លើ​ចរាចរ​បណ្ដាញ (network traffic) នៅ​ពេល​អ្នក​ភ្ជាប់​ទៅ​កាន់ Wi-Fi សាធារណៈ (ឬ public WiFi)។ នៅ​ពេល​អ្នក​ប្រើ VPN នោះ​រាល់​ចរាចរណ៍​ទិន្នន័យ​នឹង​ត្រូវ​បាន​ធ្វើ​អ៊ីនគ្រីប (encrypt)។ ដូច្នេះ ជន​ឱកាសនិយម ឬ hacker នឹង​មិន​អាច​លួច​មើល ឬ​លួច​យក​ទិន្នន័យ​តាម Wi-Fi សាធារណៈ នោះ​ឡើយ។

២) បិទ​ការ​ចែកចាយ (Turn off Sharing)
មិន​ថា​នៅ​លើ Windows ឬ​នៅ​លើ Mac នោះ​ទេ គឺ​សុទ្ធតែ​មាន​មុខងារ share ដែល​អាច​ផ្ដល់​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ។ ការ share ​ជា drive ឬ​ជា folder ឬ​ share ជា file គឺ​ផ្ដល់​ភាព​ងាយស្រួល​ដើម្បី​ឱ្យ​គេ​អាច​ចូល​យក​ទិន្នន័យ​បាន​ពី​ឧបករណ៍​ផ្សេងៗ​ដូច​ជា កុំព្យូទ័រ ស្មាតហ្វូន ឬ​ថេប្លេត​ជាដើម។ ប៉ុន្តែ​ការ share ឯកសារ​សំខាន់ៗ​ទាំង​នោះ ជាមួយ​ជន​អនាមិក​ដែល​គេ​កំពុង​ប៉ុនប៉ង​ចង់​បាន file ទាំង​នោះ​ស្រាប់ គឺ​វា​ពុំ​ជា​រឿង​ល្អ​នោះ​ឡើយ។ ដូច្នេះ​អ្នក​គួរ​ណាស់​តែ​បិត​មុខងារ Sharing នេះ​ចោល។

-ដើម្បី​បិទ Sharing នៅ​លើ Mac៖​
→ ចូល​ទៅ System Preference → Sharing រួច​បិទ (turn off) នៅ​ត្រង់ ‘File Sharing’ ដូច​រូប។

-ដើម្បី​បិទ Sharing នៅ​លើ Windows៖
→ បើក Control Panel → Network and Internet → Network and Sharing Center រួច​ចុច​លើ Change sharing options for different network profiles។ រួច​បិទ (Turn off) នៅ​ត្រង់ Network discovery និង File and printer sharing ជា​ការ​ស្រេច។

៣) ធ្វើការ Login ចូល​ទៅ​កាន់​គេហទំព័រ​គួរ​ឱ្យ​ទុក​ចិត្ត​ដែល​មាន HTTPS និង SSL ប៉ុណ្ណោះ

 

តំណភ្ជាប់​វែបសាយ​ទូទៅ​មាន​អម​នូវ HTTP ស្ថិត​នៅ​ពី​មុខ​អាសយដ្ឋាន ប៉ុន្តែ​ដើម្បី​ឱ្យ​ប្រាកដ​ថា វែបសាយ​ដែល​អ្នក​បម្រុង​នឹង​ភ្ជាប់​ចូល (Login) នោះ​មាន​សុវត្ថិភាព អ្នក​ត្រូវ​មើល​នៅ​លើ HTTPS ឬ​មាន​ប្រើ​នូវ SSL (នៅ​ពេល​កំពុង​ប្រើ​កម្មវិធី ដែល​ភ្ជាប់​ទៅ​អ៊ីនធឺណិត​ដូច​ជា កម្មវិធី​អ៊ីមែល ’email client’) ជាដើម វា​នឹង​ធ្វើការ​អ៊ីគ្រីប (encrypt) ទិន្នន័យ។ ដូច្នេះ​ប្រសិន​ពុំ​មាន HTTPS ទេ អ្នក​មិន​គួរ​ធ្វើ​ប្រតិបត្តិការ​ពាក់ព័ន្ធ​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេង​នៅ​លើ Wi-Fi សាធារណៈ​នោះ​ទេ។ ប្រសិន​អ្នក​ពិត​ជា​ត្រូវការ​ធ្វើ​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជា​ចាំបាច់ សូម​កត់​ចំណាំ​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​លើ​អាសយដ្ឋាន URL ដែល​ផ្ដើម​ដោយ “https” ជាជាង​នៅ​លើ “http”។ Https គឺ​ជា​ប្រព័ន្ធ​សុវត្ថិភាព (secure) ជា encrypted http protocol ដែល​ផ្ដល់​កម្រិត​ការពារ​សម្រាប់​ទិន្នន័យ​របស់​អ្នក ហើយ​នៅ​ពី​មុខ “https” មាន​និមិត្តសញ្ញា (icon) រូប​មេសោ​ដែល​បញ្ជាក់​ថា តំណភ្ជាប់​នោហំ​មាន​សុវត្ថិភាព។

៤) បើក Firewall
មិន​ថា​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Mac ឬ Windows នោះ​ទេ ការ​បើក​ដំណើរការ Firewall គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ នៅ​រាល់ពេល​ដែល​អ្នក​ធ្វើការ​ភ្ជាប់​ឧបករណ៍​ទៅ​កាន់ Wi-Fi សាធារណៈ។
-ការ​បើក Firewall នៅ​លើ Mac៖

→ ចូល​ទៅ System Preference → Security & Privacy រួច​ចុច​លើ Firewall បន្ទាប់​មក​ចុច​លើ​ប៊ូតុង Turn On Firewall។
-ការ​បើក Firewall នៅ​លើ Windows៖

→ ចូល​ទៅ Control Panel → Windows Firewall រួច​ចុច​លើ ‘Turn on Windows Firewall’ ទាំង​ពីរ​ទាំង​នៅ​លើ Private network settings និង Public network settings៕

 

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ redmondpie, lifehacker

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728