អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Robot របស់ Boston Dynamics កាន់តែ​ឆ្លាត​ឡើង​ហើយ ឥឡូវនេះ​ថែមទាំង​ចេះ​បើក​ទ្វា​ទៀត (Video)

Robot របស់ Boston Dynamics កាន់តែ​ឆ្លាត​ឡើង​ហើយ ឥឡូវនេះ​ថែមទាំង​ចេះ​បើក​ទ្វា​ទៀត (Video)

រ៉ូបូត​មាន​រូបរាង​ដូច​សុនក​របស់ Boston Dynamics ​ឥឡូវ​នេះ​ត្រូវ​ក្រុមហ៊ុន​បន្ថែម​លក្ខណៈ​ពិសេស​ថ្មី​នៅ​លើ​វា​ថែមទៀត ជាមួយ​សមត្ថភាព​ចេះ​ជួយ​បើក​ទ្វា​ឱ្យ​មិត្ត​របស់​ខ្លួន​បាន។ រ៉ូបូត​ដែល​មាន​ឈ្មោះ SpotMini ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ​លើក​ដំបូង​តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដែល​ពេល​នោះ​សមត្ថភាព​របស់​វា​នៅ​មាន​កម្រិត​ជាង​នេះ។

SpotMini ​កន្លង​មក​មាន​សមត្ថភាព​អាច​រត់ ហើយ​អាច​ងើប​ឈរ​ឡើង​វិញ អាច​កាន់​របស់​របរ​ខ្លះៗ (កែវ​ទឹក កំប៉ុង​ភេសជ្ជៈ) ចេះ​ឡើង​ជណ្ដើរ ហើយ​ពេល​នេះ​វា​ថែមទាំង​ចេះ​បើក​ទ្វា​ឱ្យ​មិត្ត​របស់​វា​បាន​ថែមទៀត។ វា​ជា​រ៉ូបូត​ដែល​មាន​ប្រតិបត្តិការ​ច្រើន​ជាង​រ៉ូបូត Atlas ​ចេះ​រត់ និង​ចេះ​រលាត​ខ្លួន​កន្លង​ទៅ។

ជា​ការ​ពិត​ណាស់ តាមរយៈ​គំនិត​ច្នៃប្រឌិត​នៅ​លើ SpotMini ត្រូវ​គេ​រំពឹង​ថា អាច​នឹង​ត្រូវ​ផលិត​ចេញ​នូវ​រ៉ូបូត​ដូច​ជា​មនុស្ស ឬ​​សត្វ​ ដើម្បី​ជួយ​សម្រួល​កិច្ចការ​ដល់​មនុស្ស​បាន​ច្រើន ជាក់ស្ដែង​ដូច​ជា​សមត្ថភាព​ចេះ​បើក​ទ្វា​ជូន​​មិត្ត​សម្លាញ់​របស់​វា​អីចឹង។ ដូច្នេះ​ប្រហែល​អនាគត​ទៅ លោក​អ្នក​លែង​ចាំបាច់​ត្រូវ​ឱ្យ​លុយ​ធីប​អ្នក​ចាំ​បើក​ទ្វា​ជូន​ទៀត​ហើយ៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ theverge

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031