អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Leica ចេញ​កាមេរ៉ា Q “Snow” ជំនាន់ Limited Edition ដើម្បី​អបអរ​ព្រឹត្តិការណ៍ Winter Olympics 2018 នេះ

Leica ចេញ​កាមេរ៉ា Q “Snow” ជំនាន់ Limited Edition ដើម្បី​អបអរ​ព្រឹត្តិការណ៍ Winter Olympics 2018 នេះ

ក្រុមហ៊ុន​ឯកទេស​ផលិត​កាមេរ៉ា​អាល្លឺម៉ង់ Leica ​សប្ដាហ៍​នេះ​បាន​ប្រកាស​ចេញ​កាមេរ៉ា​ថ្មី​ជំនាន់ Limited Edition ដើម្បី​អបអរ​ព្រឹត្តិការណ៍ Winter Olympics 2018 ​ឆ្នាំ​នេះ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​តំបន់ Pyeongchang ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ កាមេរ៉ា​ថ្មី​នេះ​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា Leica Q “Snow” ។

Leica Q “Snow” ​ជា​ជំនាន់​នាឡិកា special edition ​ដែល​ត្រូវ​បាន​ផលិត​ដោយ​សហការ​ជាមួយ​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ស្វីស ជើង​ឯង​ពិភពលោក​អ្នក​ជិះ​ក្ដារ​បន្ទះ និង​អ្នក​ថត​រូប​កាមេរ៉ា Leica ​ឈ្មោះ Iouri Podladtchikov ។

កាមេរ៉ា​ជំនាន់​ថ្មី​នេះ ត្រូវ​បាន​ផលិត​ដោយ​ផ្អែក​លើ​លក្ខណៈ​គោល​របស់​ម៉ូដែល Leica Q ​ធម្មតា​អម​ជាមួយ​ការ​ឌីហ្សាញ​ជា​ពណ៌​ទឹកប្រាក់​នៅ​ផ្នែក​លើ​របស់​ម៉ាស៊ីន ជើង​ទម្រ និង​កន្លែង​បញ្ជា​នៅ​លើ​ផ្នែក​ខាង​លើ ក៏​មាន​ពណ៌​ទឹកប្រាក់​ដែរ។ កាមេរ៉ា Leica Q “Snow” ពី Iouri Podladtchikov ​នេះ ត្រូវ​បាន​ផលិត​សុទ្ធសាធ​ពី​ស្បែក​ស្ស៊ីន​ពណ៌​ស បែប​ថ្លៃថ្នូរ ហើយ​បំពាក់​គ្រឿង​បន្សំ accessory ​ស្រោប​ពី​ក្រៅ​ដែល​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម។

Limited Edition Winter Olympics 2018 ​Leica នឹង​មាន​លក់​ជា​ឈុត special edition ​ហើយ​រួម​បញ្ចូល​ទាំង​តួ (body) ​ស្រោម​ស្បែក​ទន់​ចំនួន១ (soft leather case) ​ដែល​មាន​ពណ៌​ស។ អ្នក​អាច​រក​ជាវ​បាន​ពី​ហាង​របស់ Leica ​ផ្ទាល់​អំឡុង​ខែ​មីនា​ខាង​មុខ។ ពេល​នេះ ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​ឱ្យ​ដឹង​នូវ​តម្លៃ​កាមេរ៉ា​ចេញ​ថ្មី​នេះ​នៅ​ឡើយ។ សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​ប្រិយមិត្ត​អាច​ចូល​ទៅ​គេហទំព័រ​ផ្លូវការ​របស់ Leica ដោយ​ចុច​លើ​តំណភ្ជាប់ Link ខាង​ក្រោម៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ LC

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728