អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Smart Drone ​បច្ចេកវិទ្យា​ទំនើប AI “Skydio R1” ​អាច​ហោះ​ដេញ​តាម​មនុស្ស​ដោយ​ស្វ័យ​ប្រវត្តិ និង​មុខងារ​ច្រើន​ទៀត (Video)

Smart Drone ​បច្ចេកវិទ្យា​ទំនើប AI “Skydio R1” ​អាច​ហោះ​ដេញ​តាម​មនុស្ស​ដោយ​ស្វ័យ​ប្រវត្តិ និង​មុខងារ​ច្រើន​ទៀត (Video)

ក្រុមហ៊ុន Skydio ​ថ្មីៗ​នេះ​បាន​បង្ហាញ​ដ្រូន​ស៊េរី​ថ្មី​ដែល​ជា smart drone ​ឈ្មោះ R1 ​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា AI ​មាន​សមត្ថភាព​ពិសេស​ជាង​ដ្រូន​ធម្មតា គឺ​អាច​ដេញ​តាម​មនុស្ស​ជាប់​ពី​ក្រោយ និង​ហោះ​ក្នុង​ទីតាំង​ដ៏​ត្រឹមត្រូវ​ដោយ​ស្វ័យ​ប្រវត្តិ។ វា​នឹង​ធ្វើការ​ផ្ដិត​យក​រូបថត ក្នុង​ប្លង់​ស្អាត​បំផុត​នៅ​ជុំវិញ​អ្នក។

ដ្រូន Skydio R1 ​ត្រូវ​បាន​ផលិត​ដោយ​វិស្វករ MIT ដែល​បាន​បំពាក់​នូវ​កាមេរ៉ា​ចំនួន ១៣គ្រាប់​ព័ទ្ធ​ជុំវិញ​ស៊ុម​នៃ​ដ្រូន ដើម្បី​ផ្ដល់​នូវ​មុខងារ​តាមដាន​កម្មបទ និង​តាមដាន​ចលនា​របស់​អ្នក ក៏​ដូច​ជា​បំឡាស់​ទី​បាន​ងាយស្រួល។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ស្វែងយល់​ពី​សមត្ថភាព​របស់ Skydio R1 ៖

ដ្រូន​ឆ្លាតវៃ Skydio R1 ​ត្រូវ​បាន​ផលិត​មាន​តួ​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម និង​កាបូន​ហ្វៃប៊ឺ ​ហើយ​ដំណើរការ​ដោយ NVIDIA Jetson, ​បំពាក់​ប្រព័ន្ធ​កុំព្យូទ័រ​ AI ដ៏​មាន​សមត្ថភាព (AI supercomputer) ចេះ​សម្រេច​ចិត្ត​ដោយ​ភាព​ឆ្លាតវៃ ធ្វើ​គម្រោង​ចល័ត​ទី​តាម real-time ​និង​ហោះ​តាម​ទីតាំង​អំណោយ​ផល​ងាយស្រួល។ វា​មាន​សមត្ថភាព​អាច​ថត​រូប និង​វីដេអូ​កម្រិត HD បាន។

លោក Adam Bry នាយក​សហ​ស្ថាបនិក​ Skydio បាន​ពន្យល់​បន្ថែម អំពី​ការ​ឌីហ្សាញ​យន្តហោះ​ដ្រូន​នេះ​ឡើង​ថា បាន​បំពាក់​នូវ​បច្ចេកវិទ្យា AI ឆ្លាតវៃ អាច​ហោះ​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​កាមេរ៉ា​ដ៏​មាន​សមត្ថភាព​ច្រើន​គ្រាប់​សម្រាប់​កំណត់​កម្មបទ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Skydio : Verge

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031