អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​iPhone ​អេក្រង់ LCD ៦,១អ៊ីញ ​នឹង​​ជំនួស iPhone 8 ដែល​រចនា​រាង​ដូច iPhone X ​តម្លៃ​ត្រឹម $៦៩៩

​iPhone ​អេក្រង់ LCD ៦,១អ៊ីញ ​នឹង​​ជំនួស iPhone 8 ដែល​រចនា​រាង​ដូច iPhone X ​តម្លៃ​ត្រឹម $៦៩៩

បើ​តាម​សេចក្ដី​រាយការណ៍​កន្លង​មក​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple ​ត្រៀម​ចេញ​ទូរស័ព្ទ iPhone ​ថ្មី​ដល់​ទៅ ៣ម៉ូដែល​នៅ​ឆ្នាំ​នេះ ក្នុង​នោះ​ពីរ​ម៉ូដែល​នឹង​ប្រើ​អេក្រង់ OLED ​ហើយ​មួយ​ម៉ូដែល​ទៀត​អេក្រង់ ៦,១អ៊ីញ LCD ​ជា​ទាយាទ​ជំនាន់​ក្រោយ​ពី iPhone X បច្ចុប្បន្ន។

iPhone X ​អេក្រង់ LCD ​ទំហំ ៦,១អ៊ីញ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជា​ម៉ូដែល​ពីរ​ផ្សេង​ទៀត ដែល​ចចាមអារ៉ាម​លើកឡើង​ថា ប្រហែល ៦៩៩ដុល្លារ ទាប​ជាង​តម្លៃ ៩៩៩ដុល្លារ​នៃ iPhone X បច្ចុប្បន្ន។ ​ស្មាតហ្វូន​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ចូល​មក​ជំនួស iPhone 8 ​អម​ដោយ​តម្លៃ​ប្រហាក់ប្រហែល​គ្នា។ នេះ​បើ​ផ្អែក​តាម​សំដី​អ្នក​វិភាគ​ពី KGI លោក Ming Chi Kuo ។ វា​អាច​នឹង​ក្លាយ​ជា ស្មាតហ្វូន​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ប្រចាំ​ឆ្នាំ​នេះ។

លោក Ming Chi Kuop ​បាន​ព្យាករ​ថា Apple នឹង​អាច​ចែកចាយ​លក់ iPhone X ​អេក្រង់ LCD ​ខ្ទង់ ១០០លាន​គ្រឿង។ វា​ត្រូវ​គេ​រំពឹង​ថា នឹង​បំពាក់​មុខងារ​ជាច្រើន​ដូច​មាន​នៅ​លើ iPhone X បច្ចុប្បន្ន។ ​ចចាមអារ៉ាម​កន្លង​ទៅ​អះអាង​ធ្លាប់​បាន​លើកឡើង​ថា ម៉ូដែល iPhone X បច្ចុប្បន្ន​ នឹង​ត្រូវ​ក្រុមហ៊ុន​ឈប់​ផលិត នៅ​ពេល iPhone ម៉ូដែល​ថ្មី​បង្ហាញ​ខ្លួន៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ 9 to 5 Mac

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031