អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > iPad Pro មាន​បច្ចេកវិទ្យា​ស្កេន​មុខ​ដោះសោ Face ID ​នឹង​វែកមុខ​ផ្លូវការ​នៅ WWDC ​2018 ខែ​មិថុនា

iPad Pro មាន​បច្ចេកវិទ្យា​ស្កេន​មុខ​ដោះសោ Face ID ​នឹង​វែកមុខ​ផ្លូវការ​នៅ WWDC ​2018 ខែ​មិថុនា

យើង​ធ្លាប់​បាន​ឮ​ដំណឹង​ចចាមអារ៉ាម​ជាច្រើន​អំពី iPad Pro ជំនាន់​ថ្មី​របស់ Apple ​ដែល​នឹង​ក្លាយ​ជា iPad ​ដំបូង​ដែល​មាន​ភ្ជាប់​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​ដោះសោ​ ។ ក្រុមហ៊ុន Apple ​បាន​បំពាក់​មុខងារ Face ID ​ដំបូង​នៅ​លើ​ iPhone X ​ហើយ​ពេល​នេះ ក៏​អាច​ត្រៀម​បំពាក់​នៅ​លើ​ថេប្លេត iPad ​ផង​ដែរ។

​យើង​ធ្លាប់​ឮ​ដំណឹង​ថា iPad Pro ​ស៊េរី​ថ្មី​ឆ្នាំ២០១៨ ​នឹង​បំពាក់​ឈីប​សមត្ថភាព​ខ្ពស់ Apple A11X ​ហើយ​នឹង​មាន RAM ធំ​ជាង​ម៉ូដែល​បច្ចុប្បន្ន។ យើង​រំពឹង​នឹង​បាន​ឃើញ iPad ​ថ្មី​ពីរ​ម៉ូដែល​ដែល​មាន​ទំហំ​អេក្រង់​ខុស​គ្នា​គឺ ១០,៥អ៊ីញ និង ១២,៩អ៊ីញ។

​យោងតាម​របាយការណ៍​ថ្មី​មួយ​ឱ្យ​ដឹង​ថា iPad Pro ​ថ្មី​នឹង​ត្រូវ​សម្ពោធ​ចេញ​ក្នុង​សន្និសីទ WWDC របស់ Apple ក្នុង​ខែ​មិថុនា។ ថេប្លេត​នេះ នឹង​មាន​រចនាបថ​រូបរាង​ស្លីម គែម​អេក្រង់​ស្ដើង​ជាង​មុន ហើយ​ក៏​អាច​នឹង​ឌីហ្សាញ​សាច់​អេក្រង់​ខាង​លើ បែប​ឆក (notch) ដូច​នៅ​លើ iPhone X ផង​ដែរ។

iPad Pro ​ថ្មី​ថែមទាំង​ត្រូវ​រំពឹង​ថា នឹង​លែង​មាន​ប៊ូតុង Home ទៀត​ហើយ គឺ​វា​ដូច​ទៅ​នឹង iPhone X ​ដែរ ព្រោះ​ថេប្លេត​នឹង​ប្រើ​ដោយ​មុខងារ FaceID ជំនួស Fingerprint វិញ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ MacRumors

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930