អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ស្មាតហ្វូន​ភ្នែក៤ មួយ​ទៀត​របស់ Huawei ​បង្ហាញ​ខ្លួន​ផ្លូវការ​​កម្លាំង​ថ្មដល់ 4000mAh ​រត់​ដោយ Android Oreo

ស្មាតហ្វូន​ភ្នែក៤ មួយ​ទៀត​របស់ Huawei ​បង្ហាញ​ខ្លួន​ផ្លូវការ​​កម្លាំង​ថ្មដល់ 4000mAh ​រត់​ដោយ Android Oreo

ក្រុមហ៊ុន​ទូរស័ព្ទ Huawei ​ថ្មីៗ​នេះ​បាន​បន្ត​ជំរុញ​សករាជ​ស្មាតហ្វូន​កាមេរ៉ា៤ របស់​ខ្លួន​ជាមួយ​ម៉ូដែល Y9 ស៊េរី​ឆ្នាំ (២០១៨) ​នៅ​ក្នុង​ប្រទេស​ថៃ។ វា​ជា​ស្មាតហ្វូន​ធុន​មធ្យម ដែល​ខ្ចី​លក្ខណៈ​សម្បត្តិ​ខ្លះ​ពី Mate 10 Lite តែ​ត្រូវ​បាន​​ឌីហ្សាញ​រូបរាង​ខុស​ប្លែក​គ្នា។

Y9 (2018) នេះ​មាន​អេក្រង់ ៥,៩៣អ៊ីញ​ប្រភេទ IPS LCD ​កម្រិត resolution ទំហំ 1080x2160px ​ជា Full HD ថ្មី។ គ្រឿង​ក្នុង​ភ្ជាប់​ដោយ​ឈីប Kirin 659 ​និង​មាន RAM 3GB ​អង្គ​ចងចាំ 32GB (អាច​បន្ថែម microSD) បាន។

ប្រព័ន្ធ​កាមេរ៉ា​ស្មាតហ្វូន​ក្រុមហ៊ុន​ចិន​ Huawei Y9 (2018) ​ហាក់​បាន​ខ្ចី​ពី Mate 10 Lite ​ដោយ​កាមេរ៉ា​មេ​ទំហំ 16MP នៅ​ខាង​ក្រោយ ហើយ​កាមេរ៉ា​មុខ​ទំហំ 13MP ​ចំណែក​កាមេរ៉ា​ទី២ សម្រាប់​ជំនួយ​គុណភាព​​បន្ថែម​ទាំង​មុខ និង​ខាង​ក្រោយ គឺ​មាន​ទំហំ 2MP ​ប្រភេទ depth sensor ដូច​គ្នា។ យ៉ាងហោច​ណាស់ Y9 (2018) ​ត្រូវ​បាន​ផលិត​មាន​ចំណុច​ល្អ​ជាង​ស៊េរី Mate ​ព្រោះ​វា​ដំណើរការ​ដោយ Android Oreo ​ខណៈ 10 Lite ប្រើ​ត្រឹម Nourgat ​ហើយ​កម្លាំង​ថ្ម​នៅ​លើ Y9 ​ក៏​ខ្លាំង​ជាង ដែល​មាន​ថាមពល​ដល់ 4000mAh ​ខណៈ Mate 10 Lite ​មាន​ត្រឹម 3340mAh៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930