អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Ford ​កំណត់​ថ្ងៃ​​​​​ចេញ​លក់​ Ford Mustang ជំនាន់​ពិសេស Special Edition ឆ្នាំ២០១៩ ចាប់ពី​​ខែ​មិថុនា​​’២០១៨ នេះ​ (Video)

Ford ​កំណត់​ថ្ងៃ​​​​​ចេញ​លក់​ Ford Mustang ជំនាន់​ពិសេស Special Edition ឆ្នាំ២០១៩ ចាប់ពី​​ខែ​មិថុនា​​’២០១៨ នេះ​ (Video)

ក្រុមហ៊ុន​រថយន្ត Ford ​ថ្មីៗ​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា នឹង​បន្ថែម​ស៊េរី​រថយន្ត Mustang ជំនាន់ edition ​ពិសេស​សម្រាប់​ដាក់​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​ក្នុង​ឆ្នាំ២០១៩ ខាង​មុខ។ Ford Mustang ជំនាន់ special edition ​នេះ នឹង​បំពាក់​ជាមួយ​ម៉ាស៊ីន 5.0L ​កម្លាំង ៤៦០សេះ ​កម្លាំង​រមូល ៤៧០ញូវតុនម៉ែត្រ​ប្រភេទ V8 engine។

ល្បឿន​អតិបរមា​នៅ​លើ​រថយន្ត​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​អាមេរិក​នេះ​គឺ ២៥០គីឡូម៉ែត្រ/ម៉ោង ហើយ​ប្រើ​ចង្កឹះ​លេខ ៦លេខ។ វា​ជា​រថយន្ត​ជំនាន់​ពិសេស​សម្រាប់​ដាក់​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​រដ្ឋ​កាលីហ្វ័រញ៉ា (California Special)។ រថយន្ត​ថ្មី​នេះ ត្រូវ​បាន​រចនា​រូបរាង​ទាន់សម័យ ស័ក្ដិសម​សម្រាប់​យុវវ័យ​សម័យ​ថ្មី ជា​រថយន្ត​បើក​ដំបូល​លើ។

ផ្នែក​ខាង​ក្នុង​រថយន្ត សង្កេត​ឃើញ​វា​បំពាក់​ដោយ​កៅអី​ខ្មៅ​បែប Miko suede-trimmed seat រំលេច​ដោយ​អក្សរ GT/CS និង​មាន​ថ្នេរ​ក្រហម​មើល​ទៅ​ពិត​ជា​ទាន់សម័យ​ផ្ដល់​អារម្មណ៍​ជា​រថយន្ត​ទំនើប​មួយ​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត។ ​ក្រុមហ៊ុន Ford បាន​បញ្ជាក់​ជម្រើស​ពណ៌​ថ្មី​មាន​នៅ​លើ​រថយន្ត Mustanges ស៊េរី​ឆ្នាំ​២០១៩ របស់​ខ្លួន គឺ​មាន​ពណ៌​ខៀវ Velocity Blue និង​មាន​បៃតង​ផង​ដែរ។ ស៊េរី​រថយន្ត Mustang ម៉ូដែល​ឆ្នាំ២០១៩ នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​ចរាចរ​លើ​ទីផ្សារ​ចាប់ពី​រដូវ​ក្ដៅ​ (អំឡុង​ខែ មិថុនា កក្កដា និង​ខែ​សីហា) ឆ្នាំ២០១៨ នេះ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Ford

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031