អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ឧបករណ៍​ចេញ​ថ្មី​របស់ Toshiba នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​មក​​​ជំនួស Laptop ថ្ងៃ​ណាមួយ​បាន​​​ !

ឧបករណ៍​ចេញ​ថ្មី​របស់ Toshiba នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​មក​​​ជំនួស Laptop ថ្ងៃ​ណាមួយ​បាន​​​ !

ក្រុមហ៊ុន Client Solution Division (CSD) របស់ Toshiba ​ថ្មីៗ​នេះ​បាន​ណែនាំ​ឧបករណ៍ Wearable ជំនាន់​ថ្មី​សម្រាប់​ដំណោះស្រាយ​បង្ហាញ​ទិដ្ឋភាព​ពិត Augmented Reality Solution ដែល​ច្របាច់​បញ្ចូល​គ្នា​រវាង​ប្រព័ន្ធ Microsoft Windows 10 ​ជាមួយ​វ៉ែនតា​ឆ្លាតវៃ smart glass។ ឧបករណ៍​នេះ​មាន​ឈ្មោះ​ថា Toshiba dynaEdge AR Smart Glass អម​ជាមួយ​អេក្រង់ dynaEdge AR100 Head Mounted Display (HMD) ​ដំណើរការ​បាន​ដោយ​មាន​ប្រព័ន្ធ​កុំព្យូទ័រ​ប្រភេទ​តូច Mobile mini PC ​ឱ្យ​ឈ្មោះ​ថា dynaEdge DE-100 ដែល​ប្រើ​ជា​ប្រព័ន្ធ Wearable PC System បាន។

​សម្រាប់​តម្លៃ​ឈុត​ឧបករណ៍​ទំនើប​នេះ គឺ​ចាប់ពី ១៩០០ដុល្លារ ដែល​មាន dynaEdge AR Smart Glasses ​និង Wearable Mini PC System ​ដែល​នឹង​មាន​លក់​ជាមួយ​ជម្រើស​លក្ខណៈ សម្បត្តិ​អាស្រ័យ​តាម​តម្រូវការ​អ្នក​ប្រើ មាន​ដូច​ជា CPU, RAM និង​អង្គ​ផ្ទុក​ទិន្នន័យ​ជាដើម។ ក្រុមហ៊ុន Toshiba ថែមទាំង​បាន​បង្កើត developer SDK ​ដែល​អាច​ប្រើ​សម្រាប់​បង្កើត​កម្មវិធី (Application) ផ្អែក​តាម​តម្រូវការ​ប្រើប្រាស់​ផ្សេងៗ​ពី​បណ្ដា​រោងចក្រ សហគ្រាស ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ទូទៅ។

dynaEdge AR Smart Glasses ​និង​គ្រឿង​បន្សំ​ជា​ឈុត​របស់​វា នឹង​មាន​លក់​ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០១៨។ ខាងក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​លំអិត​នៅ​លើ​ឧបករណ៍​ពិសេស​នេះ៖

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ businessinsider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930