អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Oppo F7 ត្រូវ​ប្រកាស​ចេញ​​ឌីហ្សាញ​​​គែម​អេក្រង់​ស្ដើង ​កាមេរ៉ា Selfie ដល់​ទៅ 25MP ហើយ​អេក្រង់​​ឆក (notch)​ ដូច iPhone X

Oppo F7 ត្រូវ​ប្រកាស​ចេញ​​ឌីហ្សាញ​​​គែម​អេក្រង់​ស្ដើង ​កាមេរ៉ា Selfie ដល់​ទៅ 25MP ហើយ​អេក្រង់​​ឆក (notch)​ ដូច iPhone X

Oppo ​ថ្មីៗ​នេះ​បាន​បង្ហាញ​ស្មាតហ្វូន​ថ្មី​ម៉ូដែល Oppo F7 ​នៅ​មុន​ព្រឹត្តិការណ៍​សម្ពោធ​ផ្លូវការ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ចុង​ខែ​មីនា​នេះ។ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ នឹង​ចេញ​លក់ Oppo F7 ​លើ​ទីផ្សារ​ឥណ្ឌា​ចាប់ពី​ថ្ងៃ​ទី២៦ ខែ​មីនា​នេះ ហើយ​ពេល​នោះ​លក្ខណសម្បត្តិ​លំអិត​នៅ​លើ​ស្មាតហ្វូន Android ​ថ្មី​នេះ​នឹង​ត្រូវ​បង្ហាញ​ជាក់លាក់។

ស្មាតហ្វូន Oppo F7 ​នឹង​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់ ៦,២អ៊ីញ​កម្រិត 2280x1080px ​ហើយ​នឹង​មាន​សមាមាត្រ 19:9 aspect ratio ។ តាមរយៈ​រូប​ខាង​លើ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​រចនាបថ​ផ្ទៃ​មុខ​របស់​ស្មាតហ្វូន​ចិន​នេះ ដែល​មាន​ចំណុច​ឆក (notch) ដូច​រូបរាង​ឌីហ្សាញ​នៅ​លើ iPhone X ដែរ។

​ចំណុច​ឆក (notch) ​ហាក់​ជា​ចំណុច​ក្ដៅ ​កំពុង​ត្រូវ​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ Android កំពុង​ខ្ចី​យក​ទៅ​ប្រើ​នៅ​លើ​ស្មាតហ្វូន​ស៊េរី​ក្រោយៗ​របស់​ខ្លួន ដែល​តាម​ពិត​ស្ទីល​ឌីហ្សាញ​បែប​នេះ ត្រូវ​បាន​ប្រើ​នៅ​លើ​នៅ​លើ​ស្មាតហ្វូន Android ចំនួន​ពីរ​រួច​មក​ហើយ គឺ Essential Phone និង LEAGOO S9។ Oppo F7 ​នឹង​មាន​កាមេរ៉ា​មុខ​ទំហំ​ដល់ 25MP ដែល​ផលិត​ផ្ដោត​លើ​ការ​ថត​រូប selfie ។

​ក្រុមហ៊ុន Oppo ​នឹង​ចេញ​លក់​ស្មាតហ្វូន​ស៊េរី​ថ្មី Oppo F7 ​លើ​ទីផ្សារ​ឥណ្ឌា​នៅ​ថ្ងៃ​ទី២៦ ខែ​មីនា​ខាង​មុខ ហើយ​ពេល​នោះ​យើង​នឹង​បាន​ដឹង​លំអិត​អំពី​លក្ខណៈ​សម្បត្តិ​ផ្លូវការ​លើ​ស្មាតហ្វូន​រាង​ឡូយ ស្រដៀង iPhone X នេះ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Android Central

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930