អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ស្មាតហ្វូន Oppo F7 ទើប​សម្ពោធ​ផ្លូវការ រាងរៅ​​ស្ទើរ​បេះបិទ​នឹង Vivo V9 ថែមទាំង​មាន Face Unlock និង AI ទៀត

ស្មាតហ្វូន Oppo F7 ទើប​សម្ពោធ​ផ្លូវការ រាងរៅ​​ស្ទើរ​បេះបិទ​នឹង Vivo V9 ថែមទាំង​មាន Face Unlock និង AI ទៀត

ស្មាតហ្វូន​ថ្មី Oppo F7 ​ពេល​នេះ​ត្រូវ​ប្រកាស​ចេញ​ផ្លូវការ​ហើយ ដែល​មាន​អេក្រង់​ទំហំ ៦,២៣អ៊ីញ​កម្រិត Full HD+ 2280x1080px ​និង​មាន​សមាមាត្រ 19:9 aspect ration។ ដូច​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​រូប​បង្ហើប teaser ​កន្លង​ទៅ​អីចឹង វា​ជា​ទូរស័ព្ទ​មាន​គែម​ស្ដើង​ហើយ​និង​មាន​ចំណុច notch ​នៅ​ខាង​លើ អាច​ថា​ស្រដៀង​ទៅ​នឹង iPhone X ​និង​ស្ទើរ​ដូច​បេះបិទ​ទៅ​នឹង​ស្មាតហ្វូន V9 ​របស់ Vivo ​ដែល​ទើប​ចេញ​ថ្មីៗ​ដែរ។

Oppo F7 ​ប្រើ​ឈីប Octa Core MediaTek P60 និង​មាន​ជម្រើស RAM 4GB ​គូ​នឹង​អង្គ​ចងចាំ 64GB ​ឬ​ជម្រើស RAM 6GB ជា​គូ​នឹង​អង្គ​ចងចាំ 128GB ។ វា​ដណ្ដប់​ដោយ​ផ្ទៃ​សូហ្វ៊ែរ ColorOS 5.0 ដែល​ផ្អែក​លើ Android 8.1 Oreo ។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ​ស្មាតហ្វូន F7 ​ថ្មី​នេះ គឺ​បាន​បំពាក់​ដោយ​កាមេរ៉ា​ទំនើប​ចុងក្រោយ​នៅ​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ។ កាមេរ៉ា​មុខ​មាន​ទំហំ 25MP ​ជាមួយ f/2.0 ​ដែល​ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​ថត​រូប selfie ប្រកប​ដោយ​គុណភាព។

រីឯ​កាមេរ៉ា​ក្រោយ​វិញ​មាន​ទំហំ 16MP ​កម្រិត f/1.8 aperture ​និង​មាន​មុខងារ AI មក​ជាមួយ​ថែមទៀត។ វា​ដើរ​ដោយ​ប្រព័ន្ធ​បណ្ដាញ 4G, Wi-Fi, Bluetooth, GPS ​មុខងារ​សម្គាល់​ផ្ទៃ​មុខ facial recognition និង​មុខងារ​ដោះសោ​ដោយ​ប្រើ​មុខ face unlock ។ ស្មាតហ្វូន​ទំនើប​របស់​ក្រុមហ៊ុន​ចិន Oppo នេះ​មាន​កម្លាំង​ថ្ម 3400mAh ​និង​មាន​ជម្រើស​ពណ៌​ក្រហម​បែប Solar Red, ​ទឹកប្រាក់​បែប Moonlight Silver និង​ខ្មៅ​បែប Diamond Black ​ហើយ​នឹង​មាន​លក់​ក្នុង​តម្លៃ​ចាប់ពី ៣៣៨ដុល្លារ​សម្រាប់​ម៉ូដែល 64GB ចំណែក​ម៉ូដែល 128GB ដែល​មាន RAM 6GB ​តម្លៃ​ប្រហែល ៤១៥ដុល្លារ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031