អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Xiaomi លេង​មែន​ទែ​ន មិន​ត្រឹម​ជា​ក្រុមហ៊ុន​ទូរស័ព្ទឈាន​មុខ ឥឡូវ​ថែមទាំង​ផលិត​ Gaming Laptop ទៀត!

Xiaomi លេង​មែន​ទែ​ន មិន​ត្រឹម​ជា​ក្រុមហ៊ុន​ទូរស័ព្ទឈាន​មុខ ឥឡូវ​ថែមទាំង​ផលិត​ Gaming Laptop ទៀត!

ក្រៅពី​វត្តមាន​ស្មាតហ្វូន​ថ្មី Mi MIX 2S ​ហើយ​នោះ ក្រុមហ៊ុន Xiaomi ថែមទាំង​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរដៃ Gaming Laptop ​ស៊េរី​ថ្មី​របស់​ខ្លួន​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​នេះ​ផង​ដែរ ដែល​មាន​ឈ្មោះ Xiaomi Mi Gaming Laptop ។

​កុំព្យូទ័រ​យួរដៃ Xiaomi Mi ​ត្រូវ​បាន​ផលិត​ឡើង​បំពាក់​ទៅ​ដោយ​សមត្ថភាព​ខ្ពស់​សម្រាប់​តម្រូវការ​អ្នក​លេងហ្គេម​ពោល​វា​គឺ​ជា Gaming Laptop ​ដែល​ប្រើ​ឈីប Intel Core ជំនាន់​ចុងក្រោយ ​អម​ដោយ RAM ​ស្តង់ដារ dual channel DDR4 ​ទំហំ 16GB ។ កុំព្យូទ័រ​ហ្គេម​ត្រកូល MI ​នេះ មាន​អេក្រង់ ១៥,៦អ៊ីញ ​ប្រើ​ក្រាហ្វិក NVIDIA GeForce GTX 1060 និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ 256GB ​ប្រភេទ SSD និង Hard Drive ធម្មតា​ទំហំ 1TB ។

​កុំព្យូទ័រ Mi Gaming Laptop ​របស់​ក្រុមហ៊ុន​ចិន​នេះ មាន​រូបរាង​ឌីហ្សាញ​ស្លីម អម​ដោយ​ keyboard ​មាន​ភ្លើង ១៦លាន​កូល័រ​ចែក​ជា ៤​ផ្នែក និង​ជា​ក្ដារ​ចុច anti-ghosting ​ជាមួយ​គ្រាប់ key ចំនួន៣០ ​នឹង​ផ្ដល់​ផាសុកភាព​សម្រាប់​ការ​កម្សាន្ត​ហ្គេម។ Key ​ប្រូក្រាម​ចំនួន៥ ​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង ងាយស្រួល​ក្នុង​ការ​ចុច​បញ្ជា​បាន​រហ័ស ​ជាមួយ​មុខងារ​សំខាន់ៗ។ កុំព្យូទ័រ​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ប្រភេទ​កង្ហារ 12v cooling fan និង​កង្ហារ៤ ទៀត​សម្រាប់​បំភាយ​កម្ដៅ​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព។

​ក្រុមហ៊ុន Xiaomi ​នឹង​ចេញ​លក់ Gaming Laptop ថ្មី​របស់​ខ្លួន​នេះ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី១៣ ខែ​មេសា​ខាង​មុខ ជាមួយ​តម្លៃ​ប្រហែល ៩៥៥ដុល្លារ​អាមេរិក៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Xiaomi

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31