អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ដំណឹង​ល្អ ! Mate 10 Pro ​លក់​​​បញ្ចុះ​តម្លៃ​ពី​ខ្ទង់ $៨០០ មក​សល់​ត្រឹម $៦៥០ ទេ

ដំណឹង​ល្អ ! Mate 10 Pro ​លក់​​​បញ្ចុះ​តម្លៃ​ពី​ខ្ទង់ $៨០០ មក​សល់​ត្រឹម $៦៥០ ទេ

​ជិត​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ ទូរស័ព្ទ​ទំនើប​កាន់​ថ្ម​យូរ Huawei Mate 10 Pro ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​ប្រហែល ១០០ដុល្លារ។ ប្រសិន​លោក​អ្នក​ដែល​ខកខាន​ដោយ​មិន​បាន​ទទួល​យក​កម្មវិធី​លក់​បញ្ចុះ​តម្លៃ​នេះ កុំ​បារម្ភ​ ព្រោះ​ថា កម្មវិធី​បញ្ចុះ​ថ្លៃ​នៅ​តែ​បន្ត ហើយ​កាន់តែ​ពិសេស​ជាងមុន​ទៅទៀត ដោយ​ការ​បញ្ចុះ​តម្លៃ​នេះ​មក​នៅ​សល់​ត្រឹម ៦៥០ដុល្លារ​ប៉ុណ្ណោះ។

កម្មវិធី​លក់​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​រហូត​ដល់ ១៥០ដុល្លារ​នេះ គឺ​មាន​នៅ​លើ​ទីផ្សារ​អាមេរិក ខណៈ ដែល​តម្លៃ​ដើម​ប្រហែល​ខ្ទង់ ៨០០ដុល្លារ​ឯណោះ។ រាល់​ហាង/ក្រុមហ៊ុន​លក់​រាយ​ ដូច​ជា Amazon, Best Buy, B&H ក៏​ដូច​ជា Newegg ជាដើម កំពុង​ផ្ដល់​នូវ​កម្មវិធី​បញ្ចុះ​តម្លៃ​នេះ​ដូច​គ្នា។ អ្នក​អាច​ជ្រើសរើស​ពណ៌ Mate 10 Pro ​ជាមួយ​ជម្រើស​ដូច​ជា ពណ៌​ខៀវ និង​ពណ៌​ប្រផេះ (ពណ៌​ខ្មៅ​នៅ​តែ​មាន​លក់​តម្លៃ ១២០០ដុល្លារ​ដដែល)។ សម្រាប់​លំអិត​បន្ថែម​ទៀត ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​លក់​អនឡាញ​ទាំង​នោះ តាម​តំណភ្ជាប់ Link ខាង​ក្រោម៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Source 1 2 3 4

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930