អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > OnePlus ​ចេញ​​ Video ​ខ្លីបង្ហើប​នូវ​វត្តមាន OnePlus 6 ​ដ៏​អាថ៌កំបាំង​អាច​មាន​រចនាបថ​ថ្មី​ ល្បឿន​កាន់​តែ​លឿន​

OnePlus ​ចេញ​​ Video ​ខ្លីបង្ហើប​នូវ​វត្តមាន OnePlus 6 ​ដ៏​អាថ៌កំបាំង​អាច​មាន​រចនាបថ​ថ្មី​ ល្បឿន​កាន់​តែ​លឿន​

ស្មាតហ្វូន​ជំនាន់​ថ្មី OnePlus 6 ​ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​នៅ​ចុង​ខែ​មេសា​នេះ​ហើយ ហើយ​យើង​ទើប​បាន​ឃើញ​រូប​បង្ហើប​នូវ​រូបរាង​សំបក​ខាង​ក្រោយ​របស់​វា​កាលពី​ពេល​ថ្មីៗ ចំណែក​ពេល​នេះ ក៏​មាន​លេច​ចេញ​វីដេអូ teaser ​នៅ​លើ​បណ្ដាញ​សង្គម Twitter ​ថែមទៀត។ យ៉ាងណា​វីដេអូ​ហាក់​មាន​ភាព​អាថ៌កំបាំង ហើយ​ក៏​មិន​ទាន់​ឃើញ​រូបរាង​ស្មាតហ្វូន​ស៊េរី​ថ្មី​នេះ​នៅ​ឡើយ ក្រៅពី​មាន​បង្កប់​ឃ្លា The Speed You Need 6 ប៉ុណ្ណោះ។

កន្លង​មក​នេះ យើង​បាន​ឮ​ដំណឹង​ចចាមអារ៉ាម​អំពី OnePlus 6 ​ថា​នឹង បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់ ៦,២៨អ៊ីញ​ប្រភេទ AMOLED ​កម្រិត FHD+ resolution 2280x1080px ។ វា​នឹង​ប្រើ​ឈីប Snapdragon 845 ​អម​ដោយ RAM 6GB ​និង​អង្គ​ចងចាំ 128GB ។

 

 

គេ​រំពឹង​ទៀត​ថា OnePlus 6 ​ក៏​នឹង​មាន​ជម្រើស RAM 8GB ​អម​ដោយ​អង្គ​ចងចាំ 256GB។ ​ស្មាតហ្វូន​ថ្មី​នេះ​នឹង​បំពាក់​មក​នូវ​ប្រព័ន្ធ​កាមេរ៉ា​ទំនើប​សមត្ថភាព​ខ្ពស់​ទាំង​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ។ កាមេរ៉ា​មុខ​អាច​មាន​ទំហំ 20MP ​ហើយ​ខាង​ក្រោយ​ជា​កាមេរ៉ា​ភ្លោះ ដែល​មួយ​មាន​ទំហំ 16MP ​និង​មួយ​ទៀត​ទំហំ 20MP ។

OnePlus 6 នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​សូហ្វ៊ែរ Android 8.1 Oreo ​ហើយ​មាន​កម្លាំង​ថ្ម 3400mAh ។ វា​នឹង​ត្រូវ​ក្រុមហ៊ុន OnePlus ​សម្ពោធ​ចេញ​ផ្លូវការ​នៅ​អំឡុង​ខែ​មេសា​នេះ៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ OnePlus / Twitter

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31