អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Smartphone ​ថ្មី​របស់ Huawei ​តម្លៃ​តែ​ជាង $១០០ បាន​ដល់​ RAM ​3GB, Dual Camera, Fingerprint និង Face Unlock ​មួយ​កំផ្លេ​!

Smartphone ​ថ្មី​របស់ Huawei ​តម្លៃ​តែ​ជាង $១០០ បាន​ដល់​ RAM ​3GB, Dual Camera, Fingerprint និង Face Unlock ​មួយ​កំផ្លេ​!

ក្រុមហ៊ុន Huawei ​ថ្មីៗ​នេះ​បាន​បង្ហាញ​ស្មាតហ្វូន Honor 7A ធុន​មធ្យម​តម្លៃ​ត្រឹមតែ​ជាង ១០០ដុល្លារ​តែ​បាន spec ខ្ពស់​មាន RAM ដល់ 3GB និង​កាមេរ៉ា​ក្រោយ​ភ្លោះ​ថែមទៀត។ វា​ជា​ស្មាតហ្វូន​ធូរ​ថ្លៃ​ត្រឹមតែ ៨០០យ៉ន់​ឬ​ប្រហែល ១៣០ដុល្លារ សម្រាប់​ម៉ូដែល 2GB/32GB ​និង​ម៉ូដែល 3GB / 32GB ​មាន​តម្លៃ ១០០០យ៉ន់ ឬ​ប្រហែល ១៦០ដុល្លារ។ ស្មាតហ្វូន​ត្រកូល Honor ​ថ្មី​នេះ​នឹង​មាន​លក់​នៅ​លើ​គេហទំព័រ Huawei Mall, Tmall និង JD.com ។

Honor 7A ​មាន​សមាមាត្រ​អេក្រង់ 18:9 ​ទំហំ​អេក្រង់ ៥,៧អ៊ីញ​ជាមួយ resolution 720x1440px ។ វា​បាន​បំពាក់​មក​ជាមួយ​ឈីប Snapdragon 430។ ស្មាតហ្វូន​ធូរ​ថ្លៃ​នេះ​ក៏​មាន​មុខងារ​ស្កេន​ក្រយៅដៃ​ផង​ដែរ ដែល​បំពាក់​នៅ​ខាង​ក្រោយ។

​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ​របស់​វា​មាន​ទំហំ 13MP និង 2MP ​ដើរ​តួ​ជា​ជំនួយការ​ដើម្បី​ថត​រូប​មាន​គុណភាព​ខ្ពស់​ជាង​កាមេរ៉ា​មួយ (​ប្រើ AI ​ដើម្បី​លើក​គុណភាព​មុខងារ bokeh effects) ។ កាមេរ៉ា​ចម្បង​អាច​ថត​វីដេអូ​កម្រិត 1080p ។ វា​ថែមទាំង​មាន​មុខងារ​ដោះសោ​ដោយ​ស្កេន​ផ្ទៃ​មុខ Face Unlock ថែមទៀត។

​ចំណុច​ពិសេស​ទៀត​នោះ Honor 7A ជា​ស្មាតហ្វូន​ស៊ីម​២ dual-SIM ​ហើយ​ក៏​អាច​ប្រើ​ជាមួយ​កាត microSD ផង​ដែរ។ វា​មាន​រន្ធ​កាស 3.5mm ​និង​មាន​មុខងារ FM radio ​ផង​ដែរ។ Huawei Honor 7A មាន​ស៊ុម​ផលិត​ពី​លោហធាតុ ហើយ​វា​មាន​ជម្រើស​ពណ៌​ខ្មៅ Magic Night Black, មាស Platinum Gold និង​ពណ៌​ខៀវ Aurora Blue ។ វា​មាន​កម្លាំង​ថ្ម 3000mAh តែ​គ្មាន​មុខងារ​សាកថ្ម​លឿន​នោះ​ទេ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30