អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > វីដេអូ​បង្ហាញ​ពី​​ការ​ប្រើ iPad ​ធូរ​ថ្លៃ $៣២៩ ជាមួយ​ខ្មៅដៃ Apple Pencil ​ប្រកប​ដោយ​បទពិសោធន៍​ខ្ពស់ (Video)

វីដេអូ​បង្ហាញ​ពី​​ការ​ប្រើ iPad ​ធូរ​ថ្លៃ $៣២៩ ជាមួយ​ខ្មៅដៃ Apple Pencil ​ប្រកប​ដោយ​បទពិសោធន៍​ខ្ពស់ (Video)

iPad ជំនាន់​ថ្មី​ដែល Apple ទើប​ប្រកាស​កាលពី​សប្ដាហ៍​មុន​បាន​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់អារម្មណ៍​ ព្រោះ​ជា iPad ​ដំបូង​របស់ Apple ​ដែល​ជិត​ចេញ​ពី​ស៊េរី Pro ​គាំទ្រ​ខ្មៅដៃ Apple Pencil ។ iPad ​ថ្មី​នេះ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង iPad Pro ពោល​វា​មាន​តម្លៃ​ចាប់ពី ៣២៩ដុល្លារ​ប៉ុណ្ណោះ។

បុគ្គលិក​របស់ MacRumors ​បាន​បង្ហាញ​វីដេអូ​ស្ដី​អំពី​ការ​ប្រើប្រាស់ iPad ​ថ្មី​អម​ដោយ​ខ្មៅដៃ Apple Pencil ​ប្រកប​ដោយ​បទពិសោធន៍​ខ្ពស់។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ដូច​បាន​ឃើញ​នៅ​ក្នុង​វីដេអូ​ខាង​លើ ​iPad ថ្មី​អេក្រង់ ៩,៧អ៊ីញ​នេះ មាន​រចនាបថ​ដូច​ទៅ​នឹង​ថេប្លេត​មុនៗ​ដែរ ហើយ​វា​ដំណើរការ​អម​ដោយ​បន្ទះ​ឈីប Apple A10 ​និង M10 coprocessor ​របស់ Apple ។ អេក្រង់ iPad ​​ធូរ​ថ្លៃ​នេះ​ថ្មី​នេះ​មាន​កម្រិត 2048 x 1536 ។ លក្ខណៈ សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ New iPad ​គឺ​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ទំហំ 8MP ​កម្រិត aperture ​នៅ f/2.4 ​និង​កាមេរ៉ា​មុខ FaceTime HD ។

តម្លៃ new iPad នេះ​ចាប់ពី ៣២៩ដុល្លារ ហើយ​ប្រសិន​បើ​អ្នក​ចង់​បាន Apple Pencil ​គឺ​តម្រូវ​ឱ្យ​ចំណាយ​ប្រាក់​បន្ថែម ៩៩ដុល្លារ​ទៀត៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ MacRumors

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31