អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook ​អាប់ដេត​ Messenger ​ថ្មី​​អាច​ឱ្យ​អ្នកផ្ញើ​ 360-degree photos និង HD video ឱ្យ​គ្នា​បាន

Facebook ​អាប់ដេត​ Messenger ​ថ្មី​​អាច​ឱ្យ​អ្នកផ្ញើ​ 360-degree photos និង HD video ឱ្យ​គ្នា​បាន

នៅ​ថ្ងៃ​អង្គារ​នេះ Facebook ​បាន​ដាក់​ចេញ​កំណែ​អាប់ដេត​ថ្មី​បន្ថែម​លក្ខណៈ​ពិសេស​នៅ​លើ​កម្មវិធី Messenger ​ដែល​អាច​ផ្ញើ​រូបថត 360-degree photos ​និង​វីដេអូ​កម្រិត​ដល់ HD ​បាន។ ឥឡូវ​វា​ដំណើរការ​នៅ​លើ​កម្មវិធី Messenger ទាំង​នៅ​លើ iOS និង Android ហើយ។

ដើម្បី​ថត​រូប ៣៦០ដឹក្រេ​ក្នុង Messenger ​គឺ​ត្រូវ​ប្រើ​មុខងារ panorama ជាមួយ​កម្មវិធី​កាមេរ៉ា​នៅ​លើ​ទូរស័ព្ទ ឬ​ក៏​អាច​ថត​ជាមួយ​កម្មវិធី​ប្រភេទ third-party camera ឬ​កម្មវិធី​ផ្សេង​មួយ​ចំនួន​បាន ។ ពេល​នេះ​អ្នក​អាច share ប្រភេទ​មាតិកា​ថ្មី​ទាំង​នេះ​ទៅ​ក្នុង Messenger ​បាន​ហើយ ហើយ app នឹង​ធ្វើការ​បម្លែង panorama ទៅ​ជា​ប្រភេទ​រូបថត ៣៦០ដឺក្រេ​ដោយ​ស្វ័យប្រវត្តិ។

​កម្មវិធី​ Messenger ​ដែល​ទទួល​បាន​បច្ចុប្បន្នភាព​ថ្មី​នេះ ថែមទាំង​អាច​ឱ្យ​អ្នក​ផ្ញើ​វីដេអូ​កម្រិត HD ​ផង​ដែរ។ ដើម្បី share ​វា​បាន អ្នក​គ្រាន់តែ​ចូល​ទៅ​ជ្រើស​យក​ពី​កម្មវិធី camera roll ​នៅ​លើ​ស្មាតហ្វូន​។ អ្នក​ក៏​អាច​ share ​វីដេអូ HD ​ដែល​បង្ហាញ​នៅ​លើ news feed របស់​អ្នក​ផង​​ដែរ ឬ​អាច forward ​បន្ត​ក៏​បាន។ ដូច្នេះ បច្ចុប្បន្ន Facebook ហាក់​បោះ​ជំហាន​មុន​បណ្ដាញ​សង្គម​ផ្សេងៗ​ ប្រៀបធៀប​នឹង Twitter និង Instagram ​ដែល​មិន​ទាន់​គាំទ្រ​ការ​ផ្ញើ​មាតិកា​ទាំង​ពីរ​ប្រភេទ​នេះ​នៅ​ឡើយ តែ​គេ​អាច​ប្រើ​កម្មវិធី third-party បាន៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖  mashable

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30