អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Ford បញ្ចេញ​វីដេអូ teaser បង្ហើប​រូបរាងរថយន្ត Focus ​ស៊េរី​ថ្មី​ដែល​នឹង​បង្ហាញ​ខ្លួន​​នៅ​ថ្ងៃ​ទី១០ មេសា​នេះ​ហើយ (Video)

Ford បញ្ចេញ​វីដេអូ teaser បង្ហើប​រូបរាងរថយន្ត Focus ​ស៊េរី​ថ្មី​ដែល​នឹង​បង្ហាញ​ខ្លួន​​នៅ​ថ្ងៃ​ទី១០ មេសា​នេះ​ហើយ (Video)

​ក្រុមហ៊ុន Ford ​ប្រចាំ​នៅ​អឺរ៉ុប​ថ្មីៗ​នេះ បាន​បញ្ចេញ​វីដេអូ teaser ​ថ្មី​មួយ​ដែល​ហាក់​ជា​ការ​បង្ហើប​នូវ​រថយន្ត Forcus ស៊េរី​ថ្មី។ ក្នុង​វីដេអូ​បាន​បញ្ជាក់​ថា​ច្បាស់​ពី​កាលបរិច្ឆេទ​ដែល​រថយន្ត​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​អាមេរិក​នេះ​នឹង​បង្ហាញ​ចេញ​ផ្លូវការ​គឺ​នៅ​ថ្ងៃ១០ មេសា​សប្ដាហ៍​ក្រោយ។ យ៉ាងណា​ វីដេអូ​នេះ​មិន​បាន​បង្ហាញ​អ្វី​ច្រើន​ទាក់ទង​នឹង​រថយន្ត​ស៊េរី​ថ្មី​នេះ​នៅ​ឡើយ។

តាមរយៈ​វីដេអូ​នេះ​ យើង​បាន​ឃើញ​ផ្នែក​ខ្លះ​នៃ Focus ​ថ្មី ដូច​ជា​សំណាញ់​មុខ​រថយន្ត ចង្កៀង​មុខ និង​បាន​បង្ហាញ​នូវ​គូទ​រថយន្ត​រំលេច​ដោយ​ឡូហ្គោ Ford ​និង​ស៊េរី​រថយន្ត FOCUS។ វា​ជា​រថយន្ត​ទ្វារ​៤ និង​ជា​ប្រភេទ​រថយន្ត hatchback ។

​នេះ​ពិត​ជា​អ្វី​ដែល​យើង​អាច​មើល​ឃើញ​ Focus ស៊េរី​ថ្មី​សម្រាប់​ពេល​នេះ។ វីដេអូ​ខ្លះ​មាន​រយៈពេល​ត្រឹមតែ ១៨វិនាទី​ប៉ុណ្ណោះ។ Focus ​គឺ​ជា​ស៊េរី​រថយន្ត​សំខាន់​របស់ Ford ​ហើយ​កំពុង​ត្រូវ​ក្រុមហ៊ុន​ដាក់​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​ជុំវិញ​ពិភពលោក៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ geeky-gadgets

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930