អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Apple ​ត្រៀម​ផលិត​​បន្ទះ​អេក្រង់​ថ្មី MicroLED Display ​បំពាក់​លើ Apple Watch ​ជំនាន់​ថ្មី និង​ AR Wearable ពេល​ខាង​មុខ

Apple ​ត្រៀម​ផលិត​​បន្ទះ​អេក្រង់​ថ្មី MicroLED Display ​បំពាក់​លើ Apple Watch ​ជំនាន់​ថ្មី និង​ AR Wearable ពេល​ខាង​មុខ

ក្រុមហ៊ុន Apple ​កំពុង​អភិវឌ្ឍ​បន្ទះ​អេក្រង់​ថ្មី​ដែល​ហៅ​ឈ្មោះ​ថា MicroLED ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ថ្មី​មួយ​ពី​គេហទំព័រ appleinsider ។ ក្រុមហ៊ុន​ដែល​នឹង​ផ្គត់ផ្គង់​ប្រភេទ​អេក្រង់​ថ្មី​នេះ​គឺ TSMC ។ ទន្ទឹម​នោះ​ក៏​មាន​ដំណឹង​ចចាមអារ៉ាម​ទៀត​ថា ផលិតផល​ពាក់​បាន wearable device ​បច្ចេកវិទ្យា ​AR ​ក៏​នឹង​ត្រូវ​ក្រុមហ៊ុន​ចាប់ផ្ដើម​ផលិត​នៅ​ចុង​ឆ្នាំ២០១៨ នេះ​ដែរ។

​ក្រុមហ៊ុន​ផលិត​ឈីប​របស់​តៃវ៉ាន់ TSMC ​នឹង​អភិវឌ្ឍ​បន្ទះ​ MicroLED ដើម្បី​ផ្គត់ផ្គង់​ដល់ Apple ។ នេះ​បើ​តាម​ការ​អះអាង​ដោយ​អ្នក​វិភាគ Luke Lin ​មក​ពី​ស្ថាប័ន​ស្រាវជ្រាវ Digitimes ។ បន្ទះ​អេក្រង់​ថ្មី​នឹង​ត្រូវ​ផលិត​ឡើង​ឈរ​លើ​បែបផែន silicon-based backplanes ហើយ​នឹង​បែងចែក​ជា​ពីរ​ខ្នាត។

​បន្ទះ​អេក្រង់​ថ្មី microLED ​នឹង​មាន​ទំហំ​ ១,៣អ៊ីញ ទៅ ១,៤អ៊ីញ​ហើយ​នឹង​ឃើញ​ប្រើ​នៅ​លើ​ម៉ូដែល​នាឡិកា Apple Watch ជំនាន់​ក្រោយៗ ខណៈ​ដែល​ជំនាន់ ០,៧អ៊ីញ និង ០,៨អ៊ីញ​នឹង​មាន​បំពាក់​នៅ​លើ AR wearable device ​ដែល​អាច​ជា​ឧបករណ៍ AR headset ។

ក្រុមហ៊ុន Apple ​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រើ​តែ​បន្ទះ MicroLED ​ថ្មី​នេះ​សម្រាប់​នាឡិកា Apple Watch ម៉ូដែល Premium ​នៅ​ជំហាន​ដំបូង។ ថ្លៃ​ចំណាយ​ក្នុង​ផលិតកម្ម អាច​ស្ថិត​នៅ​ចន្លោះ​ពី ៤០០% ទៅ ៦០០% ​ខ្ពស់​ជាង​ការ​ផលិត​បន្ទះ​អេក្រង់ OLED ​នៅ​លើ Apple Watch ​បច្ចុប្បន្ន ដែល​មាន​ទំហំ​ប៉ុន​គ្នា៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ redmondpie , appleinsider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930