អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > អនាគត iPhone ២-៣ឆ្នាំ​ខាង​មុខ​នឹង​ប្រើ​អេក្រង់​កោង បច្ចេកវិទ្យា​​ touchless gestures ប្រើ​ដោយ​មិន​បាច់​ប៉ះ​អេក្រង់​ផ្ទាល់

អនាគត iPhone ២-៣ឆ្នាំ​ខាង​មុខ​នឹង​ប្រើ​អេក្រង់​កោង បច្ចេកវិទ្យា​​ touchless gestures ប្រើ​ដោយ​មិន​បាច់​ប៉ះ​អេក្រង់​ផ្ទាល់

​សេចក្ដី​រាយការណ៍​ថ្មី​មួយ​ឱ្យ​ដឹង​ដោយ​ប្រភព​ពី​មនុស្ស​ជាប់​ទាក់ទង​នឹង​គម្រោង​នេះ ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple ​កំពុង​ធ្វើការ​លើ​គម្រោង​នឹង​នាំ​យក​អេក្រង់​កោង curved screen ​បំពាក់​លើ​ iPhone ជំនាន់​ថ្មី ដែល​យើង​នឹង​បាន​ឃើញ​នៅ​រយៈពេល ២-៣ឆ្នាំ​ខាង​មុខ។ ​បន្ទះ​អេក្រង់​ទាំង​នេះ នឹង​មាន​លក្ខណៈ​កោង​ចូល ពី​ចំណុច​កំពូល​ទៅ​ក្រោម។

​វា​មិន​ច្បាស់​ថា តើ Apple ​មើល​ឃើញ​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​លើ​ការ​អភិវឌ្ឍ​អេក្រង់​ដែល​អាច​មាន​តម្លៃ​ខ្ពស់​ជាង​មុន​នេះ​នៅ​ឡើយ។ យ៉ាងណា លក្ខណៈ​កោង​របស់​វា​នេះ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី អេក្រង់​កោង​ឃុប​នៅ​លើ​ស្មាតហ្វូន Galaxy S ​របស់ Samsung ប្រហែល​ជា​អ្វី​ដែល Apple មិន​ចង់​ឱ្យ​សាធារណជន​ថា ខ្លួន​ចម្លង​ឌីហ្សាញ​តាម Samsung។

​ចំណែក​មុខងារ​ថ្មី Touchless gestures ​ក៏​ទំនង​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​ iPhone ជំនាន់​ថ្មី​ផង​ដែរ ហើយ​យើង​នឹង​អាច​នឹង​ឃើញ​វត្តមាន​វា​យ៉ាងឆាប់​រយៈពេល ២ឆ្នាំ​ខាង​មុខ។ នេះ​មាន​ន័យ​ថា អ្នក​នឹង​អាច​ដាក់​ម្រាមដៃ​នៅ​ពី​លើ​អេក្រង់ ដើម្បី​បញ្ជា​មុខងារ​មួយ​ចំនួន​លើ​ទូរស័ព្ទ​បាន​ដោយ​មិន​ចាំបាច់​យក​ម្រាមដៃ​ប៉ះ​ផ្ទាល់​ទៅ​លើ​អេក្រង់។ បច្ចេកវិទ្យា​ទំនើប​នេះ គឺ​នឹង​បំពាក់​រួច​ជា​ស្រេច​ទៅ​ក្នុង​អេក្រង់​តែម្ដង។ គេ​សន្និដ្ឋាន​ថា ពេល​នេះ ក្រុមហ៊ុន Apple ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​៕

​ដោយ៖ រឹទ្ធិរាជ
​ប្រភព៖  gsmarena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30