អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > កាមេរ៉ា GoPro ​Hero តម្លៃ​ធូរ​ថ្លៃ​ត្រឹម $២០០ ពេល​នេះ​មាន​លក់​ហើយ

កាមេរ៉ា GoPro ​Hero តម្លៃ​ធូរ​ថ្លៃ​ត្រឹម $២០០ ពេល​នេះ​មាន​លក់​ហើយ

​បន្ទាប់​ពី​ GoPro ​ណែនាំ​ចេញ​កាមេរ៉ា GoPro Hero ស៊េរី​ថ្មី​ធុន​មធ្យម​រួច​មក ពេល​នេះ​ក្រុមហ៊ុន​ឯកទេស​ផលិត​កាមេរ៉ា​ថត​សកម្មភាព (action camera) នេះ ដាក់​លក់​នៅ​លើ​ទីផ្សារ​ដំណាលគ្នា​នឹង​កាមេរ៉ា GoPro Fusion 360 ​ហើយ​ ដែល​មាន​លក់​តាំងពី​ថ្ងៃ​ទី២ មេសា ក្នុង​តម្លៃ ៦៥០ដុល្លារ (តម្លៃ GoPro Fusion 360) ​។ ចំណែក GoPro Hero ​ធុន​មធ្យម​វិញ ពេល​នេះ​មាន​លក់​នៅ​លើ​វែបសាយ​ផ្លូវការ​របស់ GoPro ​នុង​តម្លៃ​ត្រឹមតែ ២០០ដុល្លារ​ប៉ុណ្ណោះ។

​ដូច​ការ​រំពឹង​កាមេរ៉ា entry-level GoPro Hero ​នេះ​ បើ​ប្រៀបធៀប​នឹង​កាមេរ៉ា GoPro ​តម្លៃ​ថ្លៃ​វិញ វា​មាន​សមត្ថភាព​ទាប​ជាង។ កម្រិត resolution ​និង frame rate ​មាន 1440p នៅ 60fps។ ដូច្នេះ​ប្រសិន​បើ​អ្នក​ថត​វីដេអូ 4K Ultra HD ​ឬ super slow motion footage ​អ្នក​នឹង​ត្រូវ​ចំណាយ​ប្រាក់​លើ​ម៉ូដែល​ខ្ពស់​វិញ។ ​

GoPro Hero តម្លៃ ២០០ដុល្លារ​នេះ​ប្រើ​ដោយ​បន្ទះ​ឈីប Ambarella ​ដើម្បី​ថត​រូប 10MP ​ហើយ​កាមេរ៉ា​មាន​សមត្ថភាព​ត្រឹម single burst shooting ​ដែល​អាច​ថត 10 frames per second ​និង​ one-time lap settings ​នៅ 0.5 seconds per shot ។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ​កាមេរ៉ា Hero ​ធូរ​ថ្លៃ​នេះ គឺ​បាន​ភ្ជាប់​មក​ជាមួយ​អេក្រង់ ២អ៊ីញ touchscreen, voice control, digital video stabilisation ​និង​មាន​ស្រោម​ការពារ​ទឹក​ ដែល​អាច​ធន់​នឹង​ជម្រៅ ៣០ហ្វីត។ ​សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម ប្រិយមិត្ត​អាច​ចូល​ទៅ​គេហទំព័រ​ផ្លូវការ​របស់ GoPro ​ដោយ​ចុច​លើ​តំណភ្ជាប់ Link នេះ​បាន ៕

​ដោយ៖ រឹទ្ធិរាជ
ប្រភព៖ GoPro

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930