អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Bovaro មុខងារ​២ ជា​ Smartwatch ​ផង​និង Power Bank ផង​អាច​សាកថ្ម​ទូរស័ព្ទ និង GoPro បាន​យ៉ាង​ងាយ

Bovaro មុខងារ​២ ជា​ Smartwatch ​ផង​និង Power Bank ផង​អាច​សាកថ្ម​ទូរស័ព្ទ និង GoPro បាន​យ៉ាង​ងាយ

​ក្រុមហ៊ុន Federico Battaglia ​ដែល​មាន​ស្នាក់ការ​នៅ​អ៊ីតាលី ថ្មីៗ​នេះ​បាន​ផលិត​នាឡិកា Smartwatch បង្កប់​ដោយ​មុខងារ Power Bank អាច​លា​ខ្សែ​ចេញ​មក​ដើម្បី​សាកថ្ម​ឧបករណ៍​អេឡិចត្រូនិក​បាន​យ៉ាង​ងាយស្រួល។ នេះ​ជា​បទពិសោធន៍​ថ្មី​កម្រ​មាន ដែល​ក្នុង​កាលៈទេសៈ​ថ្ម​ស្មាតហ្វូន​ជិត​អស់ តែ​អ្នក​នៅ​តែ​អាច​ប្រើ​បាន​ដោយ​ផ្អែក​លើ​ប្រភព​ថាមពល​ចេញ​ពី​នាឡិកា​ដែល​ពាក់​នៅ​លើ​កដៃ​បាន​យ៉ាងងាយ។ នាឡិកា​ទំនើប​នេះ​មាន​ឈ្មោះ​ថា Bovaro ។

Bovaro ​ពេល​នេះ​មាន​លក់​ក្នុង​តម្លៃ ១១២អឺរ៉ូ ឬ ៩៨ផោន ឬ​ប្រហែល ១៣៧ដុល្លារ ដែល​នឹង​ចាប់ផ្ដើម​ចែកចាយ​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ២០១៨។ ដុំ​សាក adapter ​នៅ​លើ Bovaro ​មាន ៣ប្រភេទ​អាស្រ័យ​លើ​ជម្រើស​តាម​ស្មាតហ្វូន ឬ​ថេបេ្លត​ដែល​ប្រើ micro USB, USB-C ឬ Lighting Connector ​របស់ Apple ។ ក្រៅពី​អាច​សាកថ្ម Smartpnone វា​ក៏​អាច​សាក​បាន​ជាមួយ​ action camera, កាស Bluetooth និង​ឧបករណ៍​ជាច្រើន​ផ្សេង​ទៀត។

​ប្រភព​ថាមពល Power Bank នៅ​លើ​ Bovaro គ្រប់គ្រាន់​សាក​ថ្ម iPhone 8 ​ដល់ 40% ​ឬ Galaxy S8 ​បាន 20%។ បើ​សាក​ថ្ម GoPro Hero 4 វិញ​គឺ​អាច​សាក​ដល់ 80% ​ហើយ GoPro Hero 6 ​វិញ​អាច​សាក​ដល់ 70% ។ សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​លក្ខណៈ​សម្បត្តិ​នៅ​លើ​នាឡិកា​ឆ្លាតវៃ Bovaro ​អាច​ចូល​ទៅ​កាន់​គេហទំព័រ Kickstarter ​ដោយ​ចុច​លើ​ តំណភ្ជាប់ Link នេះ …

 

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31