អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​រដ្ឋ​កាលីហ្វ័រញ៉ា​ឆាប់ៗ​ខាង​មុខ នឹង​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ជិះ​រថយន្ត​ដោយ​គ្មានតៃកុង ឬ​មិន​បាច់អ្នក​កាន់​ចង្កូត​ទៀត​ទេ !

​រដ្ឋ​កាលីហ្វ័រញ៉ា​ឆាប់ៗ​ខាង​មុខ នឹង​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ជិះ​រថយន្ត​ដោយ​គ្មានតៃកុង ឬ​មិន​បាច់អ្នក​កាន់​ចង្កូត​ទៀត​ទេ !

​នៅ​ដើម​ខែ​មេសា​នេះ ច្បាប់​ថ្មី​របស់​រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ស្វ័យប្រវត្តិ ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាតយក្ស និង​ប្រជាជន​ក្នុង​តំបន់ អាច​ធ្វើការ​សាកល្បង​ជិះ​រថយន្ត​ទំនើប​ប្រភេទ​នេះ​ដោយ​មិន​ចាំបាច់​មាន​តៃកុង ឬ​អ្នក​កាន់​ចង្កូត​នោះ​ឡើយ។ ប៉ុន្តែ​មុន​នឹង​ក្រុមហ៊ុន​ទាំង​នោះ អាច​ដឹង​បញ្ចេញ​សមិទ្ធផល​អម​ដោយ​មហិច្ឆតា​នៃ​រថយន្ត​តាក់ស៊ី​ស្វ័យប្រវត្តិ​នោះ គេ​ត្រូវ​រង់ចាំ​រដ្ឋ​មួយ​នេះ អនុម័ត​សំណើ​ដែល​បាន​ចេញ​ដោយ​គណៈកម្មាធិការ​រដ្ឋ​កាលីហ្វ័រញ៉ា​ជាមុន​សិន។ នេះ​ដោយ​ផ្អែក​តាម​ប្រភព​រាយការណ៍​ពី​គេហទំព័រ engadget ។

​បទ​បញ្ជា​ដែល​បាន​ស្នើ​​របស់​និយតករ នឹង​អនុញ្ញាត​ឱ្យ​យានយន្ត​ស្វ័យប្រវត្តិ បម្រើ​ការ​ដឹក​ជញ្ជូន​ដល់​សាធារណជន​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង។ ដើម្បី​ចាប់ផ្ដើម​ជាមួយ​រថយន្ត​ស្វ័យប្រវត្តិ​នេះ យ៉ាង​ហោច​ណាស់​ក៏​ត្រូវការ​អ្នក​បើកបរ​បម្រុង​ទុក ដើម្បី​ធ្វើ​ប្រតិបត្តិការ​ឈប់​ដាក់​ភ្ញៀវ​បាន។ យ៉ាងណា វា​នឹង​មិន​ជា​បញ្ហា​ចោទ​ធំដុំ​សម្រាប់​គម្រោង​អភិវឌ្ឍ​រថយន្ត​ស្វ័យប្រវត្តិ​នោះ​ទេ ព្រោះ​មាន​ក្រុមហ៊ុន​មិន​បញ្ជាក់​ឈ្មោះ​មួយ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុញ្ញាត​ឱ្យ​សាកល្បង​រថយន្ត​គ្មាន​មនុស្ស​បើកបរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ហើយ​រំពឹង​ថា ការ​អភិវឌ្ឍ​នឹង​ឈាន​ដល់​ការ​ផលិត​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ពេញលេញ​នៅ​ពេល​អនាគត។

បច្ចុប្បន្ន​រថយន្ត​ដែល​ចូលរួម​ក្នុង​កម្មវិធី​សាកល្បង​មិន​អាច​ឈប់​ចាំ​ភ្ញៀវ​ឡើង និង​ដាក់​ភ្ញៀវ​ចុះ​នៅ​ឡើយ ហើយ​អ្នក​ដំណើរ​ត្រូវតែ​មាន​អាយុ​ចាប់ពី ១៨ឆ្នាំ​ឡើង។ ក្រុមហ៊ុន​ទាំងឡាយ​ដែល​ជ្រើសរើស​ចូលរួម​ក្នុង​ការ​ធ្វើតេស្ត​នេះ ត្រូវ​រាយការណ៍​ជា​ប្រចាំ​នូវ​របាយការណ៍​ដែល​បង្ហាញ​ពី​ចម្ងាយ​ផ្លូវ ចំនួន​ជើង​ដែល​បាន​ធ្វើ​ដំណើរ និង​ចំនួន​ភ្ញៀវ​ដែល​រថយន្ត​បាន​ដឹក។ ​ចុងក្រោយ ក្រុមហ៊ុន​ត្រូវការ​រង់ចាំ​រយៈពេល ៩០ថ្ងៃ​បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ធ្វើតេស្ត​ពី DMV ​មុន​ពេល​រថយន្ត​របស់​ពួក​គេ អាច​ចាប់ផ្ដើម​ចរាចរ​ដឹក​អ្នក​ដំណើរការ​ផ្លូវការ៕

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30