អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​PowerWatch នាឡិកា​ Smartwatch ​ដំបូង​គេ​លើ​លោក​ដែល​ប្រើ​​មិន​ត្រូវ​ការ​​សាក​ថ្ម​​ !

​PowerWatch នាឡិកា​ Smartwatch ​ដំបូង​គេ​លើ​លោក​ដែល​ប្រើ​​មិន​ត្រូវ​ការ​​សាក​ថ្ម​​ !

Matrix PowerWatch ​គឺ​ជា​នាឡិកា Smartwatch ​ដំបូង​លើ​លោក​ដែល​មិន​ត្រូវការ​សាកថ្ម​នោះ​ឡើយ។ នៅ​ពេល​អ្នក​បើក​ប្រអប់ PowerWatch ​អ្នក​នឹង​មិន​ឃើញ​វា​ភ្ជាប់​ជាមួយ​ឆ្នាំងសាក មិនមែន​ក្រុមហ៊ុន​ភ្លេច​ដាក់​ចូល​នោះ​ទេ តែ​វា​ជា​នាឡិកា​ទំនើប ដំណើរការ​បាន​ដោយ​កម្ដៅ​នៅ​លើ​រាយ​កាយ​របស់​អ្នក។ វា​ជា​រឿង​ពិត គឺ​ដំណើរការ​ដោយ​សីតុណ្ហភាព​របស់​អ្នក។ នេះ​បើ​តាម​ការ​ផ្សាយ​លក់​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ Matrix ដោយ​ផ្ទាល់។

​នាឡិកា​មិន​បាច់​សាកថ្ម​ទំនើប​នេះ បាន​បំពាក់​មក​ជាមួយ​មុខងារ​ទំនើបៗ​ដូច​ជា វា​អាច​វាស់​កម្រិត​កាឡូរី​ដែល​បាន​ដុត តាមដាន activity level និង​វាស់​ជំហាន​​ជើង​ដោយ​ប្រើ​បច្ចេកវិទ្យា​កម្ដៅ​ទំនើប។ វា​គឺ​ជា​នាឡិកា​ឆ្លាតវៃ​តែ​មួយ​គត់​​បំពាក់​មុខងារ power meter ដែល​អាច​បង្ហាញ​នូវ​ថាមពល​ដែល​អ្នក​កំពុង​បង្កើត​មក​លើ​អេក្រង់។

​ដោយសារ​តែ​មុខងារ​របស់​វា មាន​លក្ខណៈ​សាមញ្ញ ហើយ​ប្រើ​អេក្រង់ LCD ​ដែល​ស៊ី​ភ្លើង​តិច ដូច្នេះ​វិស្វករ​អាច​និមិត្ត​ smartwatch ដែល​មិន​បាច់​សាកថ្ម​នេះ​ដោយ​ជោគជ័យ ប្រើ​អគ្គិសនី​យ៉ាង​តិចតួច​បំផុត​ដើម្បី​ដំណើរការ​បាន។ មិន​ខុស​នឹង​ Smartwatch ដទៃ​ទេ ដោយ PowerWatch X នេះ​ក៏​អាច​ឱ្យ​គេ​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​បានដូច​គ្នា ដោយ​ប្រើ​កម្មវិធី PowerWatch ។ កម្មវិធី​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​កម្រិត​កាឡូរី​ដែល​អ្នក​បាន​ដុត ជំហាន​ជើង​ និង​ការ​សម្រាក​នាពេលយប់ជាដើម។  ​អ្នក​អាច​ទិញ​ PowerWatch X ​ឥឡូវ​នេះ​បាន​ពី​គេហទំព័រ​ផ្លូវការ​របស់ Matrix ​ក្នុង​តម្លៃ ១៩៩ដុល្លារ៕

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930