អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​គាស់​មើល​គ្រឿងក្នុង Huawei P20 Pro ​ដោយ​ iFixit បាន​ឱ្យ​ពិន្ទុត្រឹម ៤/១០ ប៉ុណ្ណោះ

​គាស់​មើល​គ្រឿងក្នុង Huawei P20 Pro ​ដោយ​ iFixit បាន​ឱ្យ​ពិន្ទុត្រឹម ៤/១០ ប៉ុណ្ណោះ

បន្ទាប់​ពី​ក្រុមហ៊ុន Huawei បាន​បង្ហាញ​អាវុធ​ថ្មី​ដែល​ជា​ស្មាតហ្វូន​ទំនើប​ស៊េរី P20 ​រួច​មក​ពេល​នេះ ក្រុម iFixit បាន​ធ្វើការ​គាស់​មើល​គ្រឿង​ក្នុង​របស់​ស្មាតហ្វូន​បង​ធំ​បង្អស់​ដែល​ជា P20 Pro ​ប្រើ​ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​ដល់​ទៅ៣ គ្រាប់។

​ក្រុម​ការងារ iFixit ​បាន​សម្រេច​ធ្វើការ​បើក​មើល​គ្រឿង hardware ​ខាង​ក្នុង​ស្មាតហ្វូន​ថ្មី P20 Pro ​នេះ​ដើម្បី​ប្រាកដ​ថា តើ​វា​បាន​បំពាក់​លក្ខណៈ​សម្បត្តិ​ខ្លាំងៗ​កម្រិត​ណាស់​ខ្លះ។ Huawei P20 Pro ​បាន​បំពាក់​ជាមួយ​អេក្រង់ ៦អ៊ី​កម្រិត FHD+ resolution 2244x1080px ​បំពាក់​ឈីប Kirin 970 ​មាន RAM 6GB និង​អង្គ​ចងចាំ​ទំហំ 128GB (អាច​បន្ថែម microSD) ។

P20 Pro បំពាក់​ដោយ​កាមេរ៉ា​មុខ​ទំហំ 24MP មាន​សមត្ថភាព​ខ្ពស់​សម្រាប់​ការ​ថត​រូប selfie ​ចំណែក​ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​រឹតតែ​ទំនើប​ជាមួយ​ចំនួន​ដល់​ទៅ៣ ​។ កាមេរ៉ា​ក្រោយ​ទាំង​៣ បែងចែក​ទំហំ​ផ្សេង​គ្នា មួយ​មាន​ទំហំ 40MP ​ជា​ប្រភេទ color sensor ​ជាមួយ OIS ​និង​កម្រិត f/1.8 lens ​កាមេរ៉ា​មួយ​ទៀត​ទំហំ 20MP ​ជា​ប្រភេទ monochrome ​មាន​កម្រិត f/1.6 lens និង​កាមេរ៉ា​ទី៣ ទំហំ 8MP ជា​ f/2.4 telephoto lens ។

​ក្រុម​ការងារ iFixit ​បាន​ដាក់​ពិន្ទុ​ស្មាតហ្វូន​ពី ១ ទៅ ១០ ផ្អែក​លើ​ភាព​ពិបាក​ ឬ​ងាយស្រួល​ក្នុង​ការ​ជួសជុល។ ពិន្ទុ​១ មាន​ន័យ​ថា ​ពិបាក​ជួសជុល​ខ្លាំង ពិន្ទុ ១០ មាន​ន័យ​ថា ងាយស្រួល​ជួសជុល។ ចំណែក​លទ្ធផល​ពិន្ទុ P20 Pro អាច​ទទួល​បាន​ត្រឹម ៤/១០ ពិន្ទុ​ប៉ុណ្ណោះ នោះ​មាន​ន័យ​ថា ស្មាតហ្វូន​នេះ​ពិបាក​ជួសជុល​គួរសម៕

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031