អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Apple បើក​ឱ្យ​កុម្ម៉ង់ ​iPhone 8 និង 8 Plus ជំនាន់ Product RED នៅ​លើ​វែបសាយ​របស់​ខ្លួន​ហើយ​ជាមួយ​​តម្លៃ​ចាប់ពី $៦៩៩

Apple បើក​ឱ្យ​កុម្ម៉ង់ ​iPhone 8 និង 8 Plus ជំនាន់ Product RED នៅ​លើ​វែបសាយ​របស់​ខ្លួន​ហើយ​ជាមួយ​​តម្លៃ​ចាប់ពី $៦៩៩

Apple នឹង​ចេញ​លក iPhone 8 ទាំង​ពីរ​ម៉ូដែល​ស្ថិត​ក្នុង​ជំនាន់ Product RED ​ដែល​ជា iPhone ពណ៌​ក្រហមទុំ។ iPhone 8 និង 8 Plus ជំនាន់ Product RED ​នេះ​នឹង​មាន​លក់​នៅ​ថ្ងៃ​សុក្រ​ទី១៣ ខែ​មេសា​នេះ​ត​ទៅ។ ពេល​នេះ​ក្រុមហ៊ុន​បាន​បើក​ឱ្យ​អតិថិជន​អាច​កក់​ទុក​មុន​បាន​ហើយ។ នេះ​ដោយ​យោងតាម​ការ​បញ្ជាក់​របស់​ Apple នៅ​លើ​គេហទំព័រ​ផ្លូវការ​។

ជំនាន់ Product RED ​នៃ iPhone 8 ​ទាំង​ពីរ បែងចែក​ជា​ពីរ​ទំហំ​អង្គ និង​តម្លៃ​ខុស​គ្នា ។ iPhone 8 ទំហំ 64GB តម្លៃ ៦៩៩ដុល្លារ ​រីឯ​ទំហំ 256GB ​ទំហំ ៨៤៩ដុល្លារ។ ចំណែក iPhone 8 Plus ទំហំ 64GB តម្លៃ ៧៩៩ដុល្លារ ហើយ​ទំហំ 256GB តម្លៃ ៩៤៩ដុល្លារ។

សូម​អានអត្ថបទ៖ តោះ​បើក​ប្រអប់ IPhone 7 Plus ក្រហម​ដែល Apple ទើប​ប្រកាស​ក្ដៅៗ​ទៅ​មើល មាន​អ្វី​ខ្លះ​ក្នុង​នោះ? (Video)

iPhone ​ដែល​ស្ថិត​ក្នុង ​Product RED ​គឺ​ជា​ជំនាន់​ពិសេស special edition ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​អម​ដោយ​សំបក​ក្រោយ និង​គែម​ចំហៀង​មាន​ពណ៌​ក្រហម​ឆ្អិន ​រីឯ​ផ្ទៃ​មុខ​មាន​ពណ៌​ខ្មៅ ។ វា​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត ដើម្បី​ជា​ការ​លើក​ស្ទួយ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ HIV ​និង AIDS ។ នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ​អនុប្រធាន​ផ្នែក​ទីផ្សារ​របស់ Apple លោក Greg Joswiak។

អ្នក​អាច​ស្វែងយល់​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​អំពី Product RED iPhone 8 និង 8 Plus ​ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Apple តាម​តំណភ្ជាប់ Link ខាង​ក្រោម៕

អត្ថបទ៖ អ្នក​វិភាគ៖ ​IPhone X Plus នឹង​មាន​លក់​ក្នុង​តម្លៃ $999 ​ចំណែក IPhone X ​ថ្មី​ឆ្នាំ​នេះ​លក់​ត្រឹម $899

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30