អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Asus ​ណែនាំ Gaming Laptop ស៊េរី​ថ្មីម្ដង​២ ​គឺ RoG Strix GL503 ​និង GL703 ​កម្លាំង​ខ្លាំង​

Asus ​ណែនាំ Gaming Laptop ស៊េរី​ថ្មីម្ដង​២ ​គឺ RoG Strix GL503 ​និង GL703 ​កម្លាំង​ខ្លាំង​

​ក្រុមហ៊ុន Asus ​ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរដៃ​ប្រភេទ Gaming Laptop ​ពីរ​ស៊េរី​ស្ថិត​ក្នុង​សែស្រឡាយ Republic of Gamers (RoG) ​ដែល​មាន​ម៉ូដែល Strix GL503 និង GL703។ កុំព្យូទ័រ​ទាំង​ពីរ​មាន​អេក្រង់ ១៥,៦អ៊ីញ និង ១៧,៣អ៊ីញ​បំពាក់​នូវ CPU ​ជំនាន់​ទី៨ នៃ Intel Core ​និង​ក្រាហ្វិក NVIDIA GeForce GTX 10-Series ។

​កុំព្យូទ័រ Gaming ​ទាំង​ពីរ ត្រូវ​បាន​ឌីហ្សាញ​ភ្ជាប់​ជាមួយ​កម្មវិធី Esports ​ហើយ​មាន​មុខងារ Anti-Dust Cooling ឬ​ប្រព័ន្ធ ADC ផ្ដល់​បទពិសោធន៍​ខ្ពស់​សម្រាប់​អ្នក​ប្រើ។ ​Gaming Laptop ​នេះ​មាន​នូវ​បច្ចេកវិទ្យា Aura Sync lighting ​អាច​ឱ្យ​អ្នក​ប្រើ​ធ្វើការ synchronise ​កំណត់​ពណ៌ gaming setup ​ទៅ​លើ​ហ្គេម​ដែល​អ្នក​ចង់​លេង ដែល​មាន​ជា​ទម្រង់ special mode ឬ action mode ជាដើម។

កុំព្យូទ័រ ​Esports ​អាច​បំពាក់​នូវ dual-channel DDR4 SDRAM ទំហំ​ដល់ 32GB ​ហើយ​មាន​ប្រព័ន្ធ ADC ​សម្រាប់​ដំណើរការ​នៅ​លើ Strix GL503 និង GL703 ទាំង​ពីរ ធ្វើ​ឱ្យ​ដំណើរការ​រលូន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។ កុំព្យូទ័រ Gaming ទាំង​ពីរ​ម៉ូដែល ប្រើប្រាស់​ក្រាហ្វិក NVIDIA GeForce GTX 1050 Ti ​ក្នុង​នោះ GL 703 ​មាន​អេក្រង់ ១៧,៣អ៊ីញ​កម្រិត full HD IPS-level display ​ផ្ដល់​ល្បឿន refresh rate ​60Hz ​និង 100% sRGB colour gamut ។ សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​លក្ខណៈ​សម្បត្តិ​របស់ Gaming Laptop របស់ Asus ទាំង​ពីរ​នេះ អ្នក​អាច​ចូល​ទៅ​ឆែក​នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​បាន តាម​ តំណភ្ជាប់ Link ​នេះ។ សម្រាប់​តម្លៃ​របស់​វា​ មិន​ទាន់​ត្រូវ​ Asus បញ្ជាក់​ឱ្យ​ដឹង​នៅ​ឡើយ៕

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

វីង និង ឌី អេហ្វ អាយ សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031